km_tn/2co/02/01.md

2.7 KiB

ប្រយោគភ្ជាប់ៈ

ដោយសារតែក្តីស្រលាញ់យ៉ាងខ្លាំងរបស់លោកចំពោះពួកគេ​ សាវ័កប៉ូលបានថ្លែងយ៉ាងច្បាស់ ការកែតម្រូវរបស់លោក ក្នុងសំបុត្រទី១ទៅពួកគេ (ការកែតម្រូវដែលពួកគេទទួលពីអំពើបាបដែលអសីលធម៍) ដែលធ្វើឲ្យលោកមានការឈឺចាប់ និងក្រុមជំនុំក្នុងទីក្រុងកូរិនថូសឈឺចាប់ និងមនុស្សអសីលធម៍។

ខ្ញុំបានសម្រេចចិត្តដោយខ្លួនឯង

«ខ្ញុំបានធ្វើការសម្រេចចិត្ត»

ក្នុងស្ថានភាពដែលពេញដោយការឈឺចាប់

«ក្នុងស្ថានភាពដែលអាចឲ្យអ្នកមានការឈឺចាប់»

ប្រសិនបើ ខ្ញុំធ្វើឲ្យអ្នកឈឺចាប់ តើអ្នកណាអាចលើកទឹកចិត្តខ្ញុំបាន ក្រៅពីពួកអ្នកឈឺចាប់ដោយសារខ្ញុំនោះ?

សាវ័កប៉ូលបានប្រើនេះជាសំណួរវោហារស័ព្ទដើម្បីបញ្ជាក់ឲ្យច្បាស់ថា រូបលោក និងពួកគេនឹងទទួលបានផលប្រយោជន៍តាមរយៈការអញ្ជើញទៅរបស់លោក ដែលធ្វើឲ្យពួកគេមានការឈឺចាប់។​ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើខ្ញុំធ្វើឲ្យអ្នកឈឺចាប់ អ្នកនោះហើយដែលជាអ្នកលើកទឹកចិត្តខ្ញុំ» (សូមមើល៖ rc://*/ta/man/translate/figs-rquestion)

អ្នកដែលត្រូវបានខ្ញុំធ្វើឲ្យឈឺចាប់កាន់តែខ្លាំង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គឺជាអ្នកដែលខ្ញុំធ្វើឲ្យកាន់តែឈឺចាប់» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)