km_tn/2co/01/21.md

2.5 KiB
Raw Permalink Blame History

ព្រះជាម្ចាស់ហើយដែលបានទទួលយកយើងជាមួយនឹងបងប្អូន

អាចមានន័យថា ១) «ព្រះជាម្ចាស់ទទួលយកទំនាក់ទំនងរបស់យើងជាមួយគ្នាដោយសារតែយើងស្ថិតនៅក្នុងព្រះគ្រិស្ត» ឬ ២) «ព្រះជាម្ចាស់ទទួលយកទាំងទំនាក់ទំនងជាមួយព្រះគ្រិស្តរបស់យើង និងបងប្អូន»។

ព្រះអង្គបានចាក់ប្រេងតាំងយើង

អាចមានន័យថា ១) «ទ្រង់ចាក់ប្រេងតាំងយើងដើម្បីចែកចាយពីដំណឹងល្អ» (UDB) ឬ២)« ទ្រង់ចាក់ប្រេងតាំងយើងដើម្បីប្រែក្លាយជាប្រជារាស្ត្ររបស់ទ្រង់។»

ទ្រង់បានប្រថាប់ត្រារបស់ព្រះអង្គនៅលើយើង

មានន័យថា ព្រះអង្គធ្វើទីសំគាល់ដល់អ្នកជឿទាំងអស់ជាកម្មសិទ្ធរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ទ្រង់ធ្វើទីសំគាល់យើងជាកម្មសិទ្ធរបស់ទ្រង់»។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ប្រទានព្រះវិញ្ញាណឲ្យគង់នៅក្នុងដួងចិត្តរបស់យើង

ពាក្យថា «ដួងចិត្ត» សំដៅលើផ្នែកខាងក្នុងនៃមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ទ្រង់ប្រទានយើងព្រះវិញ្ញាណឲ្យគង់ក្នុងយើងម្នាក់ៗ»។ (សូមមើល៖ rc://*/ta/man/translate/figs-synecdoche)

ព្រះវិញ្ញាណ.......ដើម្បីជាការធានានូវ

ព្រះវិញ្ញាណត្រូវបានថ្លែងថាព្រះបានបង់លះដើម្បីបានជីវិតអស់កល្បជានិច្ច។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)