km_tn/2co/01/19.md

2.5 KiB

ដ្បិត ព្រះយេស៊ូគ្រិស្តគឺជាបុត្រានៃព្រះជាម្ចាស់ .....ព្រះអង្គមិនបានមានបន្ទូល «បាទ» ផង «ទេ» ​ផងនោះទេ។ តែផ្ទុយទៅវិញព្រះអង្គមានតែ «បាទ» ប៉ុណ្ណោះ​។

ព្រះយេស៊ូគ្រិស្តមានបន្ទូល «បាទ» សំដៅលើការសន្យារបស់ព្រះអង្គ ដែលមានន័យថា ទ្រង់ធានាការនោះគឺជាការពិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិត» ព្រះយេស៊ូគ្រិស្តគឺជាបុត្រានៃព្រះជាម្ចាស់........មិនបានមានបន្ទូល «បាទ» ផង «ទេ» ​ផងនោះទេ សំដៅលើការសន្យារបស់ព្រះជាម្ចាស់។ តែផ្ទុយទៅវិញព្រះអង្គមានតែ «បាទ» ប៉ុណ្ណោះ​។ (សូមមើល៖ rc://*/ta/man/translate/figs-explicit)

បុត្រានៃព្រះជាម្ចាស់

នេះជាចំណងជើងដែលសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ទ្រង់ជាមួយព្រះជាម្ចាស់។ (សូមមើល៖ rc://*/ta/man/translate/guidelines-sonofgodprinciples)

គ្រប់ទាំងព្រះបន្ទូលសន្យារបស់ព្រះអង្គគឺមានតែ «បាទ» នៅក្នុងព្រះអង្គ។

មានន័យថាព្រះយេស៊ូធានារាល់ព្រះបន្ទូលសន្យា។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់ទាំងព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ត្រូវបានធានាក្នុងព្រះយេស៊ូគ្រិស្ត» (សូមមើល៖ rc://*/ta/man/translate/figs-explicit)

ដោយព្រោះព្រះអង្គយើងនិយាយថា «អាម៉ែន»

ពាក្យថា «ព្រះអង្គ» សំដៅលើ ព្រះយេស៊ូគ្រិស្ត។