km_tn/2co/01/01.md

2.8 KiB

ប្រយោគភ្ជាប់

បន្ទាប់ពីសាវ័កប៉ូល ជម្រាបសួរដល់ក្រុមជំនុំក្នុងក្រុងកូរិនថូស គាត់ក៏សរសេរពីការឈឺចាប់ និងការជួយសម្រួលពីព្រះយេស៊ូគ្រិស្ត។ លោកធីម៉ូថេក៏នៅជាមួយគាត់ដែរ។​

ព័ត៌មានទូទៅៈ

ពាក្យថា «បងប្អូន» សំដៅទៅលើប្រជារាស្រ្តនៃក្រុមជំនុំ ក្នុងក្រុងកូរិនថូស និងបងប្អូនគ្រីស្ទបរិស័ទនៅតំបន់នោះ។ ហើយប្រហែលលោកធីម៉ូថេ សរសេរលើស្បែកសត្វ តាមពាក្យដែលលោកសាវ័កបានថែ្លង។

សាវ័កប៉ូល.....ទៅកាន់ក្រុមជំនុំព្រះក្នុងក្រុងកូរិនថូស

ភាសារបស់អ្នកអាចមានលក្ខណៈពិសេសសម្រាប់ ការចង្អុលបង្ហាញពីអ្នកសរសេរសំបុត្រ និងអ្នកស្តាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំសាវ័កប៉ូក......បានសរសេរសំបុត្រនេះទៅកាន់បងប្អុន ក្រុមជំនុំព្រះក្នុងក្រុងកូរិនថូស»

លោកធីម៉ូថេ បងប្អុនរបស់យើង

នេះបង្ហាញថាទាំងសាវ័កប៉ូល និងជនជាតិកូរិនថូស បានត្រូវថា និងចាត់ទុកលោកធីម៉ូថេ ជាបងប្អូនខាងព្រលឹងវិញ្ញាណរបស់ពួកគេ។

ស្រុកអាខៃ

នេះជាឈ្មោះនៃអាណាខេត្តរបស់ជនជាតិរ៉ូម៉ាំង ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសក្រិចសព្វថ្ងៃ។ (សូមមើល៖ rc://*/ta/man/translate/translate-names)

សូមឲ្យបងប្អូនប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត

នេះជាពាក្យជម្រាបសួរទូទៅ ដែលសាវ័កប៉ូលប្រើក្នុងការសរសេរសំបុត្ររបស់លោក។​