km_tn/1ti/06/09.md

5.6 KiB

ឥឡូវនេះ

ឥឡូវពាក្យនេះបញ្ជាក់ពីការឈប់សំរាកក្នុងការបង្រៀន។ នៅទីនេះប៉ូលវិលត្រឡប់ទៅរកប្រធានបទ អំពីអ្នកដែលគិតថាជាមនុស្សដែលកោតខ្លាចព្រះនឹងធ្វើឲ្យពួកគេក្លាយជាអ្នកមាន (សូមមើល​ជំពូក ៦ៈ៣)

ក្លាយជាអ្នកមានទ្រព្យ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់

ប៉ុលបាននិយាយអំពីពួកអ្នកដែលបានអនុញ្ញាតឲ្យការល្បួងប្រាក់ធ្វើឲ្យពួកគេប្រព្រឹត្ដអំពើបាបដូចជាប្រសិនបើពួកគេគឺជាសត្វដែលបានធ្លាក់ចូលទៅក្នុងរន្ធដែលអ្នកប្រមាញ់បានប្រើជាអន្ទាក់មួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីក្លាយជាអ្នកមាននឹងជួបប្រទះការល្បួងច្រើនជាងពួកគេអាចទប់ទល់បាន ហើយពួកគេនឹងដូចជាសត្វដែលជាប់អន្ទាក់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួកគេនិងធ្លាក់ទៅក្នុងសេចក្តីល្ងីល្ងឺជាច្រើន ហើយមានសេចក្តីអន្តរាយ

នេះនៅតែជាការប្រៀបធៀបអន្ទាក់។ នេះមានន័យថាចំណង់ចំណូលចិត្តល្ងីល្ងើ និងគ្រោះថ្នាក់របស់ពួកគេនឹងយកឈ្នះពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយនៅពេលសត្វមួយធ្លាក់ក្នុងអន្ទាក់របស់អ្នកប្រមាញ់ពួកគេនឹងធ្លាក់ចូលទៅក្នុងតណ្ហាល្ងង់ និងគ្រោះថ្នាក់ជាច្រើន» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រមទាំងធ្លាក់ក្នុងអ្វីដែលធ្វើឲ្យមនុស្សមានក្តីវិនាស និងត្រូវបំផ្លាញ

ប៉ូលនិយាយអំពីអ្នកដែលអនុញ្ញាតឲ្យអំពើបាបបំផ្លាញពួកគេដូចជាពួកគេជាទូកដែលលិចនៅក្រោមទឹក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយចូលទៅក្នុងប្រភេទអាក្រក់ផ្សេងទៀតដែលបំផ្លាញ និងបំផ្លាញមនុស្សដូចជាទូកលិចនៅក្រោមទឹក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដ្បិត ការដែលស្រឡាញ់ប្រាក់គឺជាឬសគល់នៃសេចក្តីអាក្រក់គ្រប់បែបយ៉ាង

ប៉ូលនិយាយអំពីបុព្វហេតុនៃអំពើអាក្រក់ដូចជាវាជាឬសរុក្ខជាតិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះការស្រឡាញ់ប្រាក់គឺជាបុព្វហេតុនៃអំពើអាក្រក់គ្រប់បែបយ៉ាង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដែលប្រាថ្នាចង់បានវា

«អ្នកដែលចង់ប្រាក់»

ហើយនាំឲ្យឃ្លាតឆ្ងាយពីជំនឿ

ប៉ូលនិយាយអំពីសេចក្ដីប៉ងប្រាថ្នាខុសដូចជាពួកគេជាមគ្គុទេសក៍អាក្រក់ដែលមានចេតនាដឹកនាំមនុស្សឲ្យដើរផ្លូវខុស។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «បានអនុញ្ញាតឲ្យបំណងប្រាថ្នារបស់ពួកគេដឹកនាំពួកគេចេញពីការពិត» ឬ «ឈប់ជឿសេចក្តីពិត» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

ហើយចាក់ទម្លុះខ្លួនឯងជាមួយសេចក្តីសោកសៅជាច្រើន

ប៉ូលនិយាយអំពីទុក្ខព្រួយហាក់ដូចជាដាវដែលមនុស្សប្រើដើម្បីចាក់ខ្លួនឯង។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានធ្វើអោយខ្លួនគេមានទុក្ខព្រួយយ៉ាងខ្លាំង» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)