km_tn/1ti/06/01.md

3.6 KiB

ប្រយោគភ្ជាប់៖

ប៉ូលបានផ្ដល់ការណែនាំជាក់លាក់ខ្លះៗដល់ខ្ញុំបម្រើ និងចៅហ្វាយនាយ ហើយបន្ដធ្វើតាមការណែនាំអំពីការរស់នៅស្របតាមព្រះ។

ចូរឲ្យអ្នកដែលស្ថិតនៅក្រោមនឹមនៃទាសករ

ប៉ូលនិយាយអំពីមនុស្សដែលធ្វើការជាទាសករដូចជាពួកគេដឹកនឹម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យអ្នកដែលធ្វើការជាទាសករ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរឲ្យអ្នកទាំងអស់គ្នា

ឃ្លានេះបញ្ជាក់ថាប៉ូលកំពុងនិយាយអំពីអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យអ្នកជឿទាំងអស់» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដើម្បីកុំឲ្យព្រះនាមព្រះអង្គម្ចាស់ និងសេចក្តីបង្រៀនរបស់ព្រះអង្គត្រូវបានគេប្រមាថឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្មនិងវិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនជឿតែងតែនិយាយដោយស្មោះត្រង់អំពីព្រះនាមនៃព្រះនិងការបង្រៀន» (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] and [[rc:///ta/man/translate/figs-litotes]])

ព្រះនាមព្រះអង្គម្ចាស់

នៅត្រង់ថា «ព្រះ​នាម» សំដៅទៅលើលក្ខណៈ ឬចរិតរបស់ព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចរិតរបស់ព្រះ» ឬ «ព្រះ» (សូមមើលៈ​ rc://*/ta/man/translate/figs-metonymy)

សេចក្តីបង្រៀន

«សេចក្ដីជំនឿ» ឬ «ដំណឹងល្អ»

ពួកគេគឺជាបងប្អូន

នៅត្រង់ថា «បងប្អូន» មានន័យថា «អ្នកជឿគ្នីគ្នា»។

ចំពោះចៅហ្វាយដែលមានអ្នកបម្រើជួយបម្រើការងារ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់ចៅហ្វាយដែលអ្នកបំរើបានជួយក្នុងការងាររបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

និងមានសេចក្តីស្រឡាញ់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ អត្ថន័យដែលអាចមានគឺ ១) «ហើយទាសករគួរតែស្រឡាញ់ពួកគេ» ឬ ២) «ព្រះដែលស្រឡាញ់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive))