km_tn/1ti/05/23.md

4.1 KiB

អ្នកមិនគួរពិសារទឹករហូតទេ

ឃ្លានេះបញ្ជាក់ថា ប៉ូលយល់ថាធីម៉ូថេមិនគួរផឹកតែទឹកទេ។ គាត់កំពុងប្រាប់ធីម៉ូថេឲ្យ ប្រើស្រាជាថ្នាំ។ ទឹកនៅតំបន់នោះច្រើនតែបង្កឲ្យមានជំងឺ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

អំពើបាបរបស់មនុស្សខ្លះត្រូវបើកបង្ហាញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បាបរបស់មនុស្សមួយចំនួនគឺជាក់ស្តែង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ហើយលេចមកមុនពេលការវិនិច្ឆ័យទោស

អំពើបាបរបស់ពួកគេនឹងត្រូវកាត់ទោសចំពោះមនុស្សទាំងនោះ។ ប៉ូលនិយាយពីអំពើបាបដូចជាពួកគេកំពុងធ្វើចលនា។ អត្ថន័យដែលអាចមានគឺ ១) អំពើបាបរបស់ពួកគេគឺជាក់ស្តែងណាស់ ដែលមនុស្សគ្រប់គ្នាដឹងថាពួកគេមានកំហុសសូម្បីតែមុនពេលដែលនរណាម្នាក់ធ្វើបន្ទាល់ប្រឆាំងនឹងពួកគេ ឬ ២) អំពើបាបរបស់ពួកគេបានឃើញច្បាស់ ហើយព្រះជាម្ចាស់វិនិច្ឆ័យពួកគេឥឡូវនេះ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ប៉ុន្តែ អំពើបាបខ្លះនឹងលេចមកនៅពេលក្រោយទៀត

«ប៉ុន្តែអំពើបាបខ្លះដើរតាមមនុស្សទាំងនោះនៅពេលក្រោយ» ។ ប៉ូលនិយាយពីអំពើបាបដូចជាពួកគេកំពុងធ្វើចលនា។ អត្ថន័យដែលអាចមានគឺ ១) ធីម៉ូថេនិងសហគមន៍គ្រីស្ទាននឹងមិនដឹងអំពីបាបកម្មខ្លះៗទេរហូតដល់ពេលក្រោយ ឬ ២) ព្រះជាម្ចាស់នឹងមិនវិនិច្ឆ័យទោសបាបខ្លះទេរហូតដល់ការជំនុំជម្រះចុងក្រោយ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ល្អ

ត្រង់ថា «ល្អ» មានន័យថាពួកគេត្រូវនឹងចរិតលក្ខណៈគោលបំណង និងឆន្ទៈរបស់ព្រះ។

អំពើល្អខ្លះត្រូវបានបើកបង្ហាញ

«ការងារល្អខ្លះគឺជាក់ស្តែង»

ប៉ុន្តែពេលខ្លះក៏នៅតែលាក់កំបាំងដែរ

ប៉ូលនិយាយអំពីអំពើបាបហាក់ដូចជាពួកគេជាវត្ថុដែលនរណាម្នាក់អាចលាក់បាំងបាន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែមនុស្សនឹងស្វែងយល់សូម្បីតែអំពើល្អដែលមិនមានជាក់ស្តែង» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])