km_tn/1ti/05/21.md

3.9 KiB

ព្រមទាំងចំពោះមុខទេវតាដែលបានជ្រើសតាំង

នេះមានន័យថាទេវតាដែលព្រះ និងព្រះយេស៊ូបានជ្រើសរើស ដើម្បីបម្រើពួកគេតាមរបៀបពិសេស។

ចូរអ្នករក្សាសេចក្តីបង្គាប់នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បង​ប្អូន​ណា​ឡើយ

ពាក្យថា «លំអៀង» និង «នុគ្រោះនិយម» មានន័យជាមូលដ្ឋានដូចគ្នា។ ប៉ូលកំពុងសង្កត់ធ្ងន់ថា ធីម៉ូថេត្រូវវិនិច្ឆ័យដោយស្មោះត្រង់ និងយុត្តិធម៌ដល់មនុស្សគ្រប់គ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករក្សាច្បាប់ទាំងនេះដោយមិនលំអៀង ឬបង្ហាញការពេញចិត្តចំពោះនរណាម្នាក់» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ចូររក្សាសេចក្តីបង្គាប់នេះ

អត្ថន័យដែលអាចមានគឺ ១) នេះសំដៅទៅលើច្បាប់ដែលប៉ូលទើបតែប្រាប់ធីម៉ូថេ ឬ ២) នេះសំដៅទៅលើច្បាប់ដែលប៉ូលនឹងប្រាប់ធីម៉ូថេ។

កុំប្រញាប់ដាក់ដៃ

នេះគឺជាពិធីមួយដែលអ្នកដឹកនាំព្រះវិហារមួយ ឬច្រើននាក់បានដាក់ដៃលើមនុស្ស ហើយបន់ស្រន់អោយព្រះជួយអោយមនុស្សទាំងនោះបំរើព្រះវិហារតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ធីម៉ូថេត្រូវរង់ចាំរហូតដល់បុគ្គលនោះមានអាកប្បកិរិយាល្អអស់រយៈពេលជាយូរមក ហើយមុនពេលគាត់ដាក់មនុស្សម្នាក់នោះជាផ្លូវការដើម្បីបម្រើសហគមន៍គ្រីស្ទាន។

កុំនាំអំពើបាបទៅដល់មនុស្សផ្សេងទៀត

ប៉ូលនិយាយអំពីអំពើបាបរបស់នរណាម្នាក់ដូចជាវាជាវត្ថុដែលអាចចែករំលែកដល់អ្នកដទៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ» ឬ «កុំចូលរួមនៅពេលដែលមនុស្សម្នាក់ទៀតធ្វើបាប» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កុំនាំអំពើបាបទៅដល់មនុស្សផ្សេងទៀត

ប៉ូលនិយាយអំពីអំពើបាបរបស់នរណាម្នាក់ដូចជាវាជាវត្ថុដែលអាចចែករំលែកដល់អ្នកដទៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ» ឬ «កុំចូលរួមនៅពេលដែលមនុស្សម្នាក់ទៀតធ្វើបាប»