km_tn/1ti/05/09.md

4.4 KiB

ស្រ្តីដែលត្រូវបានរាប់បញ្ជូលទៅក្នុងបញ្ជីស្រ្តីមេម៉ាយ

តាមមើលទៅមានបញ្ជីមួយដែលត្រូវបានសរសេរ ឬមិនសរសេរអំពីស្ត្រីមេម៉ាយ។ សមាជិកក្រុមជំនុំបានបំពេញសេចក្តីត្រូវការរបស់ស្ត្រីទាំងនេះសម្រាប់ទីជម្រកសម្លៀកបំពាក់ និងអាហារ។ ហើយស្ត្រីទាំងនេះត្រូវបានគេរំពឹងថានឹងលះបង់ជីវិតរបស់ពួកគេដើម្បីបម្រើសហគមន៍គ្រីស្ទាន។

គឺជាស្រ្តីដែលមានអាយុមិនក្រោមហុកសិបឆ្នាំឡើយ

ដូចប៉ូលនឹងពន្យល់នៅជំពូក ៥: ១១-១៦ ស្ត្រីមេម៉ាយដែលមានអាយុតិចជាង៦០ ឆ្នាំអាចរៀបការម្តងទៀត។ ដូច្នេះសហគមន៍គ្រឹស្ទានត្រូវយកចិត្តទុកដាក់ចំពោះតែស្ត្រីមេម៉ាយដែលមានអាយុលើសពី៦០ ឆ្នាំ។ (សូមមើលៈ rc://*/ta/man/translate/translate-numbers)

មានប្តីតែមួយ

អត្ថន័យដែលអាចមានគឺ ១) នាងតែងតែស្មោះត្រង់នឹងប្តីរបស់នាង ឬ ២) នាងមិនបានលែងលះប្តីបន្ទាប់មករៀបការជាមួយបុរសផ្សេង។

នាងត្រូវតែដឹងពីអំពើល្អ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សត្រូវតែអាចបញ្ជាក់ពីអំពើល្អរបស់នាង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ទទួលរាក់ទាក់ភ្ញៀវចម្លែក

«បានស្វាគមន៍ជនចម្លែកចូលក្នុងផ្ទះរបស់នាង»

ធ្វើការលាងជើងដល់អ្នកជឿ

ការលាងជើងកខ្វក់របស់មនុស្សដែលបានដើរក្នុងដី និងភក់គឺជាវិធីមួយដើម្បីបំពេញតម្រូវការរបស់អ្នកដទៃ និងធ្វើឲ្យជីវិតកាន់តែរីករាយសម្រាប់ពួកគេ។ នេះប្រហែលជាមានន័យថា នាងបានធ្វើការរាបទាបជាទូទៅ។ «បានធ្វើការងារទូទៅដើម្បីជួយអ្នកជឿផ្សេងទៀត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អ្នកជឿ

ការបកប្រែខ្លះបកប្រែ ​«អ្នកជឿ» នៅត្រង់ថា «ពួកបរិសុទ្ធ» ឬ «ប្រជាជនដ៏បរិសុទ្ធរបស់ព្រះ» ។ គំនិតសំខាន់គឺចង់សំដៅទៅលើអ្នកជឿគ្រីស្ទសាសនា។

ជួយសម្រាលទុក្ខលំបាកអ្នកដទៃ

នៅត្រង់ថា «មនុស្សដែលរងទុក្ខ» គឺជាគុណនាមដែលអាចត្រូវបានបញ្ជាក់ថាជាគុណនាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នាងបានជួយអ្នកដែលកំពុងរងទុក្ខ» (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)

ប្តូរផ្តាច់ប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។

«បានប្រគល់ខ្លួនអោយធ្វើអំពើល្អគ្រប់បែបយ៉ាង»