km_tn/1ti/05/07.md

2.3 KiB

ចូរប្រកាសប្រាប់សេចក្តីទាំងនេះ

«បញ្ជារឿងទាំងនេះផងដែរ»

ដើម្បីកុំឲ្យពួកគេមានកន្លែងបន្ទោសបាន

ដូច្នេះគ្មាននរណាម្នាក់អាចរកឃើញកំហុសរបស់ពួកគេទេ។ អត្ថន័យដែលអាចមាននៃ «ពួកគេ» គឺ ១) «ស្ត្រីមេម៉ាយ និងគ្រួសាររបស់ពួកគេ» (UDB) ឬ ២) «អ្នកជឿ»។ ឃ្លានេះជាការល្អបំផុតក្នុងការទុកប្រធានបទជា «ពួកគេ»។

នរណាម្នាក់មិនបានគិតគូរដល់សាច់ញ្ញាតិរបស់ខ្លួន

«មិនផ្គត់ផ្គង់អ្វីដែលសាច់ញាតិរបស់គាត់ត្រូវកា» ឬ «មិនជួយអ្វីដែលត្រូវការរបស់សាច់ញាតិរបស់គាត់»

សម្រាប់អ្នកដែលមិនគិតគូរដល់អ្នកផ្ទះរបស់ខ្លួនទេ

«សម្រាប់សមាជិកគ្រួសារទាំងនោះដែលរស់នៅក្នុងផ្ទះរបស់គាត់»

អ្នកនោះបានបដិសេធជំនឿរបស់ខ្លួន

«គាត់បានធ្វើខុសនឹងសេចក្តីពិតដែលយើងជឿ»

ហើយអាក្រក់ជាងអស់អ្នកដែលមិនជឿទាន់ទៅទៀត

«អាក្រក់ជាងអ្នកដែលមិនជឿលើព្រះយេស៊ូ»។ ប៉ូលមានន័យថា មនុស្សនេះអាក្រក់ជាងអ្នកមិនជឿពីព្រោះសូម្បីតែអ្នកមិនជឿក៏មើលថែរក្សាសាច់ញាតិរបស់ពួកគេដែរ។ ដូច្នេះអ្នកជឿម្នាក់គួរតែមើលថែរក្សាសាច់ញាតិរបស់គាត់។