km_tn/1ti/01/12.md

5.2 KiB

ប្រយោគភ្ជាប់៖

ប៉ូលប្រាប់អំពីរបៀបដែលគាត់បានប្រព្រឹត្ដនៅអតីតកាលហើយលើកទឹកចិត្ដធីម៉ូថេឲ្យទុកចិត្ដព្រះ។

ខ្ញុំអរព្រះគុណ

«ខ្ញុំមានអំណរចំពោះ» ឬ «ខ្ញុំអរគុណដល់»

រាប់ខ្ញុំជាមនុស្សស្មោះត្រង់

«ព្រះអង្គបានចាត់ទុកខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត» ឬ «ព្រះអង្គបានចាត់ទុកខ្ញុំថា គួរឲ្យទុកចិត្ត»

បានតែងតាំងឲ្យខ្ញុំបម្រើព្រះអង្គ

ប៉ូលនិយាយអំពីភារកិច្ចក្នុងការបម្រើព្រះដូចជាកន្លែងដែលគេអាចតែងតាំង។ របៀបផ្សេងទៀត នៃការបកប្រែៈ ​«ព្រះអង្គបានចាត់ខ្ញុំឲ្យ បម្រើព្រះអង្គ» ឬ «ព្រះអង្គបានតែងតាំងខ្ញុំឲ្យ ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ»។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ខ្ញុំធ្លាប់ប្រមាថ

«ខ្ញុំបាននិយាយអាក្រក់ទាស់នឹងព្រះគ្រិស្ត»។ ប៉ូលកំពុងសំដៅទៅលើគ្រាមុន មុនពេលដែលគាត់ជាគ្រិស្តបរិស័ទ។

ធ្លាប់បៀតបៀន

«ខ្ញុំបានធ្វើទុក្ខបុកម្នេញអ្នកដែលជឿលើព្រះគ្រិស្ត»

មនុស្សឃោរឃៅ

«ខ្ញុំបានធ្វើបាបមនុស្សដទៃទៀត»។ នេះគឺជាមនុស្សដែលជឿជាក់ថាគាត់មានសិទ្ធិធ្វើបាបអ្នកដទៃ។

ប៉ុន្តែខ្ញុំបានទទួលសេចក្តីមេត្តាមកពីព្រះអង្គ ព្រោះខ្ញុំបានប្រព្រឹត្តដោយភាពល្ងង់ខ្លៅ កាលខ្ញុំមិនទាន់ជឿព្រះអង្គនៅឡើយ

«ប៉ុន្តែដោយសារតែខ្ញុំមិនជឿលើព្រះយេស៊ូ ហើយខ្ញុំមិនដឹងថាខ្ញុំកំពុងធ្វើអ្វីទេខ្ញុំទទួលបានមេត្តាករុណាពីព្រះយេស៊ូ»

ខ្ញុំបានទទួលមេត្តាករុណា

«ព្រះយេស៊ូបានបង្ហាញសេចក្ដីមេត្ដាករុណាដល់ខ្ញុំ» ឬ «ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរខ្ញុំ»

ប៉ុន្តែ ព្រះគុណ

«ហើយព្រះគុណ»

ព្រះគុណរបស់ព្រះជាម្ចាស់ ដែលហូរហៀមកលើខ្ញុំ

ប៉ូលនិយាយអំពីព្រះគុណរបស់ព្រះដូចជាអង្គធាតុរាវដែលអាចបំពេញកុងតឺន័រ និងកំពប់ចេញពីកំពូលពេលធុងពេញ។ របៀបផ្សេងទៀត នៃការបកប្រែៈ «ព្រះបានបង្ហាញខ្ញុំនូវព្រះគុណជាច្រើន» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដោយជំនឿ ហើយនិងសេចក្តីស្រឡាញ់

នេះជាលទ្ធផលនៃព្រះដែលបង្ហាញព្រះគុណដល់ប៉ូល។ របៀបផ្សេងទៀត នៃការបកប្រែៈ «ដែលបណ្តាលឲ្យខ្ញុំទុកចិត្តលើព្រះយេស៊ូ ហើយស្រឡាញ់ព្រះអង្គ»

ក្នុងព្រះគ្រិស្តយេស៊ូ

នេះនិយាយអំពីព្រះយេស៊ូដូចជាព្រះអង្គ ជាធុងមួយដែលផ្ទុកអង្គធាតុរាវ។ ត្រង់ថា «នៅក្នុងព្រះគ្រិស្តយេស៊ូ» សំដៅទៅលើការមានទំនាក់ទំនងជាមួយព្រះយេស៊ូ។ របៀបផ្សេងទៀត នៃការបកប្រែៈ «ព្រះយេស៊ូគ្រិស្តអាចអោយខ្ញុំថ្វាយដល់ព្រះបានពីព្រោះខ្ញុំបានរួបរួមជាមួយព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)