km_tn/1ti/01/05.md

4.1 KiB

ឥឡូវ​នេះ

ពាក្យនេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ការសម្រាក់នៅក្នុងការបង្រៀននៅក្នុងចំណុចសំខាន់។ នៅទីនេះប៉ូលពន្យល់អំពីគោលបំណងដែលគាត់កំពុងបញ្ជាធីម៉ូថេ។

បទបញ្ជា

ត្រង់នេះមិនមែនមានន័យថាគម្ពីរសញ្ញាចាស់ ឬ បញ្ញត្ដិទាំង ១០ ប្រការទេ តែជាការណែនាំដែលប៉ូលបានប្រាប់នៅជំពូក ១ៈ៣។

គឺជាសេចក្តីស្រឡាញ់

អត្ថន័យដែលអាចមានគឺ ១) «គឺត្រូវស្រឡាញ់ព្រះ» (UDB) ឬ២) «គឺត្រូវស្រឡាញ់មនុស្ស» ។

ចេញពីដួងចិត្តដ៏បរិសុទ្ធ

ត្រង់ថា «បរិសុទ្ធ» មានន័យថាបុគ្គលនោះមិនមានបំណងលាក់កំបាំងដើម្បីធ្វើខុស។ ត្រង់ថា «បេះដូង» សំដៅទៅលើគំនិត និងការគិតរបស់មនុស្សម្នាក់ៗ។ របៀបផ្សេងទៀត នៃការបកប្រែៈ «ពីគំនិតដែលស្មោះត្រង់»(See: rc://*/ta/man/translate/figs-metonymy)

មនសិកាជ្រះថ្លា

«មនសិការដែលជ្រើសរើសត្រូវជំនួសឲ្យការខុសវិញ»

ជំនឿដ៏ស្មោះត្រង់

«ជំនឿពិត» ឬ «ជំនឿដោយគ្មានការលាក់ពុត»

មានអ្នកខ្លះបានធ្វើខុសពីគោលបំណង

ប៉ូលនិយាយអំពីជំនឿលើព្រះគ្រិស្តដូចជាគោលដៅដែលត្រូវតម្រង់។ ប៉ូលមានន័យថាមនុស្សមួយចំនួនមិនបានបំពេញគោលបំណងនៃជំនឿរបស់ពួកគេដែលជាការស្រឡាញ់ដូចដែលគាត់ទើបតែបានពន្យល់ជំពូក ១ៈ៥។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ហើយបានបែរចេញពីសេចក្តីអស់ទាំងនោះ

ត្រង់ថា «បែរទៅឆ្ងាយ» គឺជាសំនួរវោហារដែលមានន័យថាពួកគេឈប់ធ្វើអ្វីដែលព្រះបានបញ្ជា។ (សូមមើល: rc://*/ta/man/translate/figs-idiom)

អ្នកបង្រៀនខាងក្រឹត្យវិន័យ

ត្រង់ថា «ច្បាប់» សំដៅលើច្បាប់របស់លោកម៉ូសេ។

ប៉ុន្តែពួកគេមិនយល់

«ទោះបីជាពួកគេមិនយល់» ឬ «ហើយពួកគេមិនទាន់យល់»

អ្វីដែលពួកគេទទូច

«អ្វីដែលពួកគេនិយាយដោយមានទំនុកចិត្តថាជាការពិត»

ពួកយើងដឹងហើយថាក្រឹត្យវិន័យល្អប្រសើរ​

«យើងយល់ថាច្បាប់មានប្រយោជន៍» ឬ «យើងយល់ថាច្បាប់មានប្រយោជន៍»

លុះត្រាតែយើងប្រើត្រឹមត្រូវតាមក្បួនច្បាប់

«ប្រសិនបើយើងប្រើវាត្រឹមត្រូវ» ឬ «ប្រសិនបើយើងប្រើវាតាមគោលបំណងរបស់ព្រះ»