km_tn/1ti/01/03.md

4.1 KiB

ប្រយោគភ្ជាប់៖

ប៉ូលលើកទឹកចិត្តធីម៉ូថេឲ្យបដិសេធការប្រើច្បាប់ខុស ហើយប្រើការបង្រៀនល្អមកពីព្រះវិញ។

ព័ត៌មាន​ទូទៅ៖

ពាក្យថា «អ្នក» នៅក្នុងលិខិតនេះគឺមានលក្ខណៈតែឯងហើយសំដៅទៅលើធីម៉ូថេ (សូមមើលៈ rc://*/ta/man/translate/figs-you)

ខ្ញុំសូមផ្តែផ្តាំអ្នក

«ដូចដែលខ្ញុំបានអង្វរអ្នក» ឬ «ដូចដែលខ្ញុំបានសុំអ្នកយ៉ាងខ្លាំង»

ស្នាក់នៅក្រុង​អេភេសូ​រ

«ចាំខ្ញុំនៅទីនោះក្នុងក្រុងអេភេសូរ»

គោលលទ្ធិខុសឆ្គងណាផ្សេងទៀតឡើយ

ព័ត៌មានបង្កប់អត្តន័យអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀត នៃការបកប្រែៈ «គោលលទ្ធិខុសគ្នាពីអ្វីដែលយើងបង្រៀន» (UDB) (សូមមើល: rc://*/ta/man/translate/figs-explicit)

ពួកគេមិនត្រូវយកចិត្តទុកដាក់ដែរ

ព័ត៌មានដែលអាចយល់បាន​អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀត នៃការបកប្រែៈ «ហើយខ្ញុំក៏ចង់អោយអ្នកបញ្ជាពួកគេកុំអោយយកចិត្តទុកដាក់» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

រឿង

ទាំងនេះប្រហែលជារឿងរ៉ាវអំពីជីដូនជីតារបស់ពួកគេ។

បញ្ជីវង្សត្រកូលដ៏វែងអន្លាយ

ប៉ូលប្រើពាក្យ «គ្មានទីបញ្ចប់» ដើម្បីបញ្ជាក់ថាពង្សាវតាមានរយៈពេលយូរណាស់។(សូមមើល: rc://*/ta/man/translate/figs-hyperbole)

បញ្ជីវង្សត្រកូល

«បញ្ជីដូនតា» ។ បញ្ជីវង្សត្រកូលគឺជាកំណត់ត្រាសរសេរ ឬសំដីរបស់ឪពុកម្តាយ និងជីដូនជីតារបស់មនុស្សម្នាក់។ ទាំងនេះមានសារៈសំខាន់ណាស់នៅអុីស្រាអែលនៅពេលពួកគេបានបង្កើតកុលសម្ព័ន្ធមួយ ដែលត្រូវបានបញ្ចូលទៅក្នុងប្រជាជនអុីស្រាអែល។

រឿងទាំងនោះបង្កឲ្យមានជម្លោះ

«ទាំងនេះធ្វើឲ្យមនុស្សមិនយល់ស្របដោយកំហឹង» ។ ប្រជាជនបានជជែកវែកញែកអំពីរឿង និងពង្សាវតារដែលគ្មាននរណាម្នាក់អាចដឹងការពិតបានទេ។

ជាជាងការគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ ដោយជំនឿ

អត្ថន័យដែលអាចមានគឺ ១) «ជាជាងជួយយើងឲ្យយល់ពីផែនការរបស់ព្រះ ដើម្បីសង្គ្រោះយើងដែលយើងរៀនដោយជំនឿ» ឬ ២) «ជាជាងជួយយើងឲ្យធ្វើកិច្ចការរបស់ព្រះដែលយើងធ្វើដោយជំនឿ»។