km_tn/1ti/01/01.md

3.7 KiB

ព័ត៌មាន​ទូទៅ៖

នៅក្នុងសៀវភៅនេះលើកលែងតែមានការកត់សំគាល់ក្រៅពីពាក្យ «របស់យើង» សំដៅទៅលើប៉ូល និងធីម៉ូថេ (អ្នកដែលត្រូវបានសរសេរសំបុត្រនេះ) ក៏ដូចជាអ្នកជឿទាំងអស់។ ( សូមមើលៈ rc://*/ta/man/translate/figs-inclusive )

ប៉ូល

«ខ្ញុំប៉ូលបានសរសេរលិខិតនេះ» ។ ភាសារបស់អ្នកអាចមានវិធីជាក់លាក់មួយ ដើម្បីណែនាំអ្នកនិពន្ធនៃលិខិតមួយនេះ។ អ្នកប្រហែលជាចង់ប្រាប់នៅក្នុងខដដែលនេះទៅអ្នកណាម្នាក់ដែលលិខិតនោះត្រូវបានសរសេរ (UDB)។

ដែលធ្វើតាមបញ្ជា

«ដោយបញ្ជារបស់» ឬ «ដោយសិទ្ធិអំណាចនៃ»

ព្រះសង្គ្រោះនៃយើង

«ព្រះដែលជួយសង្រ្គោះយើង»

ព្រះយេស៊ូគ្រិស្តដែលជាទីសង្ឃឹមរបស់យើង

ត្រង់ថា «ទំនុកចិត្តរបស់យើង» ​សំដៅទៅលើបុគ្គលដែលយើងជឿជាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះគ្រិស្ដយេស៊ូដែលយើងមានជំនឿទុកចិត្ត» និង «ព្រះគ្រិស្ដយេស៊ូដែលយើងទុកចិត្ត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ជាកូនដ៏ពិតប្រាកដក្នុងជំនឿ

ប៉ូលនិយាយអំពីទំនាក់ទំនងជិតស្និទ្ធរបស់គាត់ជាមួយធីម៉ូថេហាក់ដូចជាឪពុក និងកូនប្រុស។ ប៉ូលគិតអំពីធីម៉ូថេជាកូនប្រុសពីព្រោះប៉ូលបានបង្រៀនធីម៉ូថេឲ្យមានជំនឿលើព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាពិតជាដូចកូនប្រុសខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះគុណ មេត្តាករុណា និងសេចក្តីសុខសាន្ត

សូមឲ្យព្រះគុណមេត្តាករុណា និងសេចក្តីសុខសាន្តក្លាយជារបស់អ្នក ឬ «សូមឲ្យអ្នកទទួលបាននូវសេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្ត» ។

ព្រះវរបិតា

«ព្រះអម្ចាស់ គឺជាព្រះវរបិតារបស់យើង» ។ ត្រង់ថា «ព្រះវរបិតា» គឺជាងារដ៏សំខាន់សម្រាប់ព្រះ។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)

ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់នៃយើង

«ព្រះគ្រិស្ដយេស៊ូ គឺជាព្រះអម្ចាស់នៃយើង»