km_tn/1th/03/11.md

3.3 KiB

ព័ត៌មានទូទៅ៖

នៅក្នុងខទាំងនេះពាក្យ «របស់យើង» មិនសំដៅទៅលើក្រុមមនុស្សតែមួយទេ។ សូមមើលកំណត់ចំណាំការបកប្រែសម្រាប់ព័ត៌មានលំអិត។

ព្រះជាម្ចាស់នៃយើង...ព្រះអម្ចាស់យេស៊ូនៃយើង

ប៉ូលរួមបញ្ចូលអ្នកជឿនៅក្រុងថេស្សាឡូនិក និងក្រុមការងាររបស់លោក។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

សូមព្រះជាម្ចាស់នៃយើង

«យើងអធិស្ឋានថាព្រះរបស់យើង»

ដឹកនាំផ្លូវរបស់យើងទៅរកបងប្អូន

ប៉ូលនិយាយដូចជាគាត់ចង់ឲ្យ ព្រះបង្ហាញលោក ​និងគូកនរបស់លោកអំពីផ្លូវ ដែលត្រូវធ្វើដំណើរទៅលេងគ្រិស្ដបរិស័ទនៅក្រុងថែស្សាឡូនិច។ មានន័យថាលោកចង់អោយព្រះជាម្ចាស់ធ្វើឲ្យពួកគេអាចធ្វើបាន។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដឹកនាំផ្លូវរបស់យើងទៅរកបងប្អូន

ពាក្យថា «យើង» សំដៅទៅលើប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ តែមិនមែនជាអ្នកជឿនៅក្រុងថេស្សាឡូនិកទេ។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ព្រះបិតាផ្ទាល់

ត្រង់ថា «ខ្លួនគាត់» សំដៅទៅលើ «ព្រះវរបិតា» សម្រាប់ការសង្កត់ធ្ងន់។ (សូមមើលៈ rc://*/ta/man/translate/figs-rpronouns)

បានចម្រើនឡើង និងមានសេចក្តីស្រឡាញ់ជាបរិបូរ

ប៉ូលនិយាយអំពីសេចក្ដីស្រឡាញ់ជាវត្ថុមួយដែលមនុស្សម្នាក់អាចទទួលបានច្រើនជាងនេះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចម្រើនកម្លាំងចិត្តដល់បងប្អូន

ប៉ូលសំដៅទៅលើ «ចិត្ត» ជាមជ្ឈមណ្ឌលនៃជំនឿ ​និងជំនឿរបស់មនុស្សម្នាក់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នៅពេលព្រះអម្ចាស់យេស៊ូគ្រិស្តយាងត្រឡប់មកវិញ

«នៅពេលដែលព្រះយេស៊ូបានយាងមកផែនដីវិញ»

នឹងពួកដ៏វិសុទ្ធរបស់ព្រះអង្គ

«ជាមួយអស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ»