km_tn/1sa/25/02.md

3.6 KiB

មានបុរសម្នាក់នៅម៉ាអូន ដែលមានដីធ្លីជាច្រើននៅកើមែល។ បុរសនោះជាអ្នកមានស្ដុកស្ដម្ភ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងកោររោមចៀមរបស់គាត់នៅភូមិកើមែល។ គាត់មានឈ្មោះថា ណាបាល ហើយប្រពន្ធរបស់គាត់ឈ្មោះ អប៊ីកែល។ ប្រពន្ធជាស្ត្រីដែលមានប្រាជ្ញាវាងវៃ ហើយរូបសម្រស់ស្អាតល្អ។ ឯបុរសនោះ ជាមនុស្សឆេវឆាវ ហើយអាក្រក់។ គាត់ជាអ្នកមកពីអំបូរលោកកាលែប។

អ្នកបកប្រែខ្លះ ប្រហែលជាត្រូវដាក់គំនិតនៅក្នុងខទាំងនេះតាមលំដាប់លំដោយ។ ការបកប្រែផ្សេងទៀត «មានបុរសម្នាក់ឈ្មោះណាបាលជាកូនចៅរបស់កាលែប ដែលជាអ្នកមានទ្រព្យសម្បត្ដិយ៉ាងច្រើន។ គាត់រស់នៅឯម៉ាអូន តែទ្រព្យសម្បត្តិរបស់គាត់នៅកើមែល គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ភរិយារបស់គាត់ឈ្មោះអប៊ីកែល។ ស្ត្រីមានប្រាជ្ញាវាងវៃ និងមានរូបរាងស្រស់ស្អាត។ ឥឡូវនេះ គាត់កំពុងកាត់ចៀមនៅកើមែល»។ (សូមមើល rc://*/ta/man/translate/translate-versebridge)

ម៉ាអូន

នេះជាឈ្មោះទីក្រុង។ (សូមមើល rc://*/ta/man/translate/translate-names)

កើមែល

នេះជាឈ្មោះទីក្រុង។ ក្រុងនេះខុសគ្នាពីភ្នំកើមែល។ (សូមមើល rc://*/ta/man/translate/translate-names)

បីពាន់ក្បាល

៣,០០០ក្បាល (សូមមើល rc://*/ta/man/translate/translate-numbers)

មួយពាន់ក្បាល

១,០០០ក្បាល (សូមមើល rc://*/ta/man/translate/translate-numbers)

កំពុងកោររោមចៀមរបស់គាត់

«កោររោមចៀមចេញពីចៀមរបស់គាត់»

ណាបាល

នេះជាឈ្មោះរបស់បុរស។ (សូមមើល rc://*/ta/man/translate/translate-names

អប៊ីកែល

នេះជាឈ្មោះរបស់ស្ត្រី។ (សូមមើល rc://*/ta/man/translate/translate-names)

គាត់ជាអ្នកមកពីអំបូរលោកកាលែប។

នៅទីនេះ «ផ្ទះ» តំណាងឲ្យគ្រួសារ។ ការបកប្រែផ្សេងទៀត «គាត់ជាកូនចៅរបស់គ្រួសារកាលែប» ឬ «គាត់ជាកូនចៅរបស់កាលែប» (សូមមើល rc://*/ta/man/translate/figs-metonymy)