km_tn/1sa/22/07.md

2.8 KiB

តើកូនប្រុសរបស់អ៊ីសាយឲ្យស្រែ និងចម្ការទំពាំងបាយជូរទៅអ្នករាល់គ្នាឬ?

ព្រះបាទសូលប្រើសំណួរមួយដើម្បីបញ្ជាក់ថា ដាវីឌមកពីកុលសម្ព័ន្ធយូដាមិនចង់ធ្វើរឿងនេះ សម្រាប់ប្រជាជនកុលសម្ព័ន្ធបេនយ៉ាមីនទេ។ ការបកប្រែផ្សេងទៀត «កូនប្រុសអ៊ីសាយនឹងមិនផ្តល់ដីស្រែ ឬចម្ការទំពាំងបាយជូរដល់អ្នកទេ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ឲ្យកូនប្រុសរបស់អ៊ីសាយ

ពេលវេលាផ្តល់ឲ្យអាចបញ្ជាក់ច្បាស់។ ការបកប្រែផ្សេងទៀត «ពេលកូនរបស់លោកអ៊ីសាយនឹងឡើងសោយរាជ្យគាត់នឹងឲ្យ» (សូមមើល rc://*/ta/man/translate/figs-explicit)

កូនប្រុសរបស់អ៊ីសាយ

«ដាវីឌ»

តើវាជាអ្នកធ្វើឲ្យអស់លោកទៅជាមេទ័ព ... យើងទេឬ?

ព្រះបាទសូលប្រើសំណួរដើម្បីបញ្ជាក់ថា​ ដាវីឌមកពីកុលសម្ព័ន្ធយូដាមិនមានបំណងធ្វើរឿងនេះ សម្រាប់ប្រជាជនកុលសម្ព័ន្ធបេនយ៉ាមីនទេ។ ការបកប្រែផ្សេងទៀត «គាត់នឹងមិនធ្វើឲ្យអ្នកធ្វើជាមេដឹកនាំ ... ប្រឆាំងនឹងខ្ញុំឡើយ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

តើវាជាអ្នកធ្វើឲ្យអស់លោកទៅជាមេទ័ព

អ្នកប្រហែលជាត្រូវបញ្ជាក់ឲ្យច្បាស់ ពេលគាត់នឹងតែងតាំងពួកគេឲ្យធ្វើជាមេទ័ព។ ការបកប្រែផ្សេងទៀត «ពេលគាត់ឡើងសោយរាជ្យ តើគាត់នឹងតែងតាំងអ្នកទាំងអស់គ្នាឲ្យធ្វើជាមេទ័ពទេ» (សូមមើល rc://*/ta/man/translate/figs-explicit)

មេទ័ព

មន្រ្តីយោធាដែលដឹកនាំទាហាន