km_tn/1sa/20/30.md

3.4 KiB

ព្រះបាទសូលខ្ញាល់យ៉ាងខ្លាំងនឹងសម្តេចយ៉ូណាថាន

នៅទីនេះ «ខ្ញាល់យ៉ាងខ្លាំង» ជាពាក្យប្រៀបធៀប ដែលសំដៅទៅលើការខ្ញាល់យ៉ាងខ្លាំង។ ការបកប្រែផ្សេងទៀត «ព្រះបាទសូលខ្ញាល់នឹងសម្តេចយ៉ូណាថានយ៉ាងខ្លាំង» (សូមមើល rc://*/ta/man/translate/figs-metonymy)

បុត្រឯងចង្រៃណាស់ អាបុត្រអត់ពូជ!

នេះជាឃ្លាសំនួនវោហាស័ព្ទ។ ព្រះបាទសូលប្រើឃ្លានេះជាការស្តីបន្ទោសយ៉ាងខ្លាំងដល់សម្តេចយ៉ូណាថាន និងការយកចិត្តទុកដាក់របស់ទ្រង់ចំពោះដាវីឌ។ ការបកប្រែផ្សេងទៀត «ឯងជាបុត្រល្ងង់របស់ស្រីពេស្យា» ឬ «ឯងជាមនុស្សល្ងីល្ងើ អាក្បត់ជាតិ» (សូមមើល rc://*/ta/man/translate/figs-idiom)

ស្មានថាបិតាមិនដឹងថាឯងពេញចិត្តកូនអ៊ីសាយមែនទេ ... អាម៉ាសទាំងមាតាឯងថែមទៀត?

ព្រះបាទសូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា ទ្រង់ដឹងថាយ៉ូណាថាន និងដាវីឌជាមិត្តនឹងគ្នា។ សំណួរដ៏ប៉ិនប្រសព្វនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «យើងដឹងថា ឯងបានជ្រើសរើសកូនប្រុសរបស់អ៊ីសាយ ... អាម៉ាសទាំងមាតាឯងថែមទៀត» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ឯងធ្វើបែបនេះនឹងធ្វើឲ្យខ្លួនអាម៉ាសទាំងមាតាឯងថែមទៀត

នៅទីនេះ «ធ្វើឲ្យខ្លួនអាម៉ាសទាំងមាតាឯងថែមទៀត» ជាឃ្លាដែលសំដៅទៅលើម្តាយ ដែលបានផ្តល់កំណើតឲ្យអ្នក។ ការបកប្រែផ្សេងទៀត «ធ្វើឲ្យអាម៉ាសទាំងម្តាយដែលបានផ្តល់កំណើតឲ្យឯង» (សូមមើល rc://*/ta/man/translate/figs-idiom)

នោះឯងគ្មានថ្ងៃអាចឡើងគ្រងរាជ្យបានឡើយ។

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត «អ្នកនឹងមិនក្លាយជាស្តេចទេ ហើយអ្នកក៏នឹងមិនឡើងគ្រងរាជ្យបានដែរ» (សូមមើល rc://*/ta/man/translate/figs-activepassive)