km_tn/1sa/19/16.md

2.4 KiB

ខ្នើយដែលធ្វើពីរោមពពែ

បកប្រែដូចនៅ ១៩:១២ ។

ឃើញតែរូបបដិមា

ពាក្យថា« ឃើញ» នៅទីនេះបង្ហាញថា អ្នកនាំសារមានការភ្ញាក់ផ្អើលចំពោះអ្វី ដែលពួកគេបានឃើញ។

«ហេតុអ្វីបានជាបុត្របញ្ឆោតបិតា ដោយរំដោះសត្រូវបិតាឲ្យទៅ ហើយគេចខ្លួនដូច្នេះ?»

អាចមានន័យថា ១) ព្រះបាទសូលពិតជាចង់ដឹងពីមូលហេតុ ដែលព្រះនាងមិកាល់បានធ្វើអ្វី ដែលនាងបានធ្វើ ឬ ២) ព្រះបាទសូលប្រើសំណួរនេះ ដើម្បីស្តីបន្ទោសព្រះនាងមិកាល់។ សំណួរដ៏ប៉ិនប្រសព្វនេះ អាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «កូនមិនគួរបញ្ឆោតបិតា ហើយឲ្យសត្រូវរបស់បិតាចេញទៅដូច្នេះ វាបានរត់គេចខ្លួនហើយ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ឲ្យបងចេញទៅចុះ បើមិនដូច្នោះទេ តើអូនចង់ឲ្យបងសម្លាប់អូនចោលឬ?

ទោះបីដាវីឌមិនបាននិយាយអំពីរឿងពិតប្រាកដនេះក៏ដោយ ព្រះនាងមីកាល់ទូលប្រាប់ព្រះបាទសូលថា ដាវីឌបានគំរាមនាង ដោយប្រើសំណួរនេះ។ សំណួរដ៏ប៉ិនប្រសព្វនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «បងនឹងសម្លាប់អូន បើអូនមិនជួយបងឲ្យរត់គេចខ្លួន» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)