km_tn/1sa/19/04.md

2.7 KiB

សូមបិតាកុំធ្វើបានលោកដាវីឌជាអ្នកបម្រើរបស់ព្រះអង្គឡើយ។

សម្តេចយ៉ូណាថាននិយាយដូចជា ព្រះបាទសូលជាមនុស្សម្នាក់ផ្សេងទៀត ដើម្បីបង្ហាញព្រះបាទសូលថា សម្តេចយ៉ូណាថានគោរពព្រះបាទសូល។ ការបកប្រែផ្សេងទៀត «កុំប្រព្រឹត្តអំពើបាបប្រឆាំងនឹងអ្នកបម្រើរបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-pronouns)

លោកដាវីឌបានយកជីវិតរបស់ខ្លួន

នៅទីនេះ «បានយកជីវិតរបស់ខ្លួន» ជាពាក្យសម្តីដែលសំដៅទៅលើការប្រថុយជីវិតរបស់គាត់។ ការបកប្រែផ្សេងទៀត «គាត់បានប្រថុយជីវិតរបស់គាត់» (សូមមើល rc://*/ta/man/translate/figs-idiom)

ហេតុអ្វីបិតាត្រូវប្រព្រឹត្តបែបនេះចំពោះមនុស្សគ្មានកំហុស ដោយសម្លាប់លោកដាវីឌទាំងគ្មានហេតុផលដូច្នេះទៅវិញ?

សម្តេចយ៉ូណាថានសួរសំណួរនេះ ដើម្បីស្តីបន្ទោសព្រះបាទសូល។ សំណួរដ៏ប៉ិនប្រសព្វនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ព្រះបិតាមិនគួរប្រព្រឹត្តបាបប្រឆាំងនឹងមនុស្សគ្មានកំហុស ដោយសម្លាប់ដាវីឌ ដោយគ្មានមូលហេតុនោះឡើយ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ប្រព្រឹត្តបែបនេះចំពោះមនុស្សគ្មានកំហុស

នៅទីនេះ «មនុស្សគ្មានកំហុស » ជាពាក្យប្រៀបធៀបសម្រាប់ជីវិតរបស់មនុស្សស្លូតត្រង់។ ការបកប្រែផ្សេងទៀត «ប្រព្រឹត្តអំពើបាបនៃឃាតកម្ម» (សូមមើល rc://*/ta/man/translate/figs-metonymy)