km_tn/1sa/17/46.md

3.5 KiB

ឃ្លាភ្ជាប់៖

ដាវីឌបន្តនិយាយទៅកាន់កូលីយ៉ាត។

យើងនឹងយកសាសពរបស់ ... សត្វស្លាប់លើមេឃ ... និងសត្វព្រៃស៊ីជាអាហារ។

ដាវីឌនិយាយអំពីការនាំមុខជនជាតិអ៊ីស្រាអែល ក្នុងការសម្លាប់ពួកភីលីស្ទីន ហើយទុកសាកសពរបស់ពួកគេនៅលើដី ដើម្បីឲ្យសត្វស៊ីពួកគេ ដូចជាគាត់នឹងប្រគល់សាកសពរបស់ពួកគេទៅឲ្យសត្វ។ ការបកប្រែផ្សេងទៀត «យើងជាអ៊ីស្រាអែលនឹងសម្លាប់កងទ័ពភីលីស្ទីន ហើយបក្សីនៅលើមេឃ និងសត្វព្រៃនៅលើផែនដីនឹងស៊ីពួកគេ» (សូមមើល rc://*/ta/man/translate/figs-metaphor)

អ្វីៗដែលនៅផែនដីនឹងដឹងថា

ពាក្យថា ផែនដីសំដៅលើប្រជាជននៅលើផែនដី។ ការបកប្រែផ្សេងទៀត «ប្រជាជនទាំងអស់នៅលើផែនដីអាចដឹង» (សូមមើល rc://*/ta/man/translate/figs-metonymy)

ព្រះអម្ចាស់ពុំបានផ្តល់ជ័យជម្នះដោយសារមុខដាវ និងលំពែងទេ។

ដាវនិងលំពែងជាឧទាហរណ៍នៃសព្វាវុធ។ ពួកគេតំណាងឲ្យវិធីប្រយុទ្ធរបស់មនុស្ស។ ការបកប្រែផ្សេងទៀត «ជ័យជម្នះដែលព្រះអម្ចាស់ប្រទាន មិនអាស្រ័យលើដាវនិងលំពែង» ឬ «ពេលព្រះអម្ចាស់ប្រទានជ័យជម្នះដល់យើង ទ្រង់មិនពឹងផ្អែកលើការតស៊ូរបស់យើងទេ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ព្រះអម្ចាស់នឹងចេញធ្វើសង្គ្រាម

ជ័យជម្នះលើសមរភូមិត្រូវបានគេនិយាយថា ជាម្ចាស់នៃសមរភូមិ។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់តែងតែឈ្នះការប្រយុទ្ធ» ឬ« ជ័យជម្នះជារបស់ព្រះអម្ចាស់» (សូមមើល rc://*/ta/man/translate/figs-metonymy)

ព្រះអង្គ នឹងប្រគល់ពួកឯងមកក្នុងដៃរបស់យើងមិនខាន។

ការប្រគល់ពួកភីលីស្ទីនទៅក្នុងដៃរបស់អ៊ីស្រាអែលតំណាងឲ្យការជួយអ៊ីស្រាអែល ឲ្យកម្ចាត់ពួកភីលីស្ទីននៅក្នុងសមរភូមិ។ ការបកប្រែផ្សេងទៀត «គាត់នឹងជួយយើងកម្ចាត់អ្នក» (សូមមើល rc://*/ta/man/translate/figs-metonymy)