km_tn/1sa/17/28.md

3.2 KiB

កំហឹងរបស់អេលាបបានឡើងកំដៅប្រឆាំងនឹងដាវីឌ

នៅទីនេះកំហឹងប្រៀបបាននឹងភ្លើងដែលឆាបឆេះ។ ការបកប្រែផ្សេងទៀត « អេលាបត្រឡប់ជាខឹងនឹងដាវីឌ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ហេតុអ្វីបានជាឯងមកទីនេះ?

អេលាបបានប្រើសំណួរនេះដើម្បីបង្ហាញថា គាត់ខឹងដាវីឌបានចុះមក។ គាត់ប្រហែលជាចង់និយាយថា ដាវីឌគ្មានមូលហេតុត្រឹមត្រូវ ដើម្បីមកទេ។ ការបកប្រែផ្សេងទៀត «អ្នកមិនមានហេតុផលត្រឹមត្រូវដើម្បីមកទីនេះ» (សូមមើល rc://*/ta/man/translate/figs-rquestion)

តើឯងបានទុកចៀមនឹងអ្នកណានៅឯទីវាល?

អេលាបប្រើសំណួរនេះដើម្បីប្រមាថដាវីឌ ដោយធ្វើឲ្យកិច្ចការរបស់គាត់មើលទៅមិនសំខាន់ ហើយដោយចោទប្រកាន់គាត់ថា មិនបានថែរក្សាចៀមរបស់ឪពុកគាត់។ការបកប្រែផ្សេងទៀត «អ្នកមានតួនាទីមើលខុសត្រូវថែរក្សាហ្វូងចៀមពីរបី នៅទីរហោស្ថាន។ អ្នកមិនអាចអនុវត្តការទទួលខុសត្រូវដ៏ងាយនោះទេ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

អំនួតរបស់ឯងហើយ គឺដឹងភាពរពិសក្នុងចិត្តឯង

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា ហើយត្រូវបានបញ្ចូលគ្នាសម្រាប់ការបញ្ជាក់។ (សូមមើល rc://*/ta/man/translate/figs-parallelism)

តើខ្ញុំបានធ្វើខុសអី? គ្រាន់តែសួរទេតើ

ដាវីឌបានប្រើសំណួរទាំងនេះ ដើម្បីបង្ហាញពីការមិនសប្បាយចិត្ត និងបង្ហាញពីភាពត្រឹមត្រូវរបស់គាត់។ ការបកប្រែផ្សេងទៀត «ខ្ញុំមិនបានធ្វើអ្វីខុសទេ ខ្ញុំគ្រាន់តែសួរសំណួរប៉ុណ្ណោះ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

រួចមកគាត់ក៏ចេញពីបងបែរទៅ

«គាត់» សំដៅទៅលើដាវីឌ ហើយពាក្យថា «បង» សំដៅទៅលើអេលាប។