km_tn/1sa/16/13.md

1.7 KiB

ស្នែងដែលដាក់ប្រេង

ពាក្យថា «ស្នែង» ពេលខ្លះត្រូវបានគេប្រើសំដៅទៅលើ “ ដប” ដែលមានរាងដូចស្នែង ហើយត្រូវបានប្រើសម្រាប់ដាក់ទឹក ឬប្រេង។ ប្រេងត្រូវបានប្រើសម្រាប់ចាក់ប្រេងតែងតាំងស្តេច។ សូមមើលការបកប្រែឃ្លាស្រដៀងគ្នានៅក្នុង ១៦:១។

លោកសាំយូអែលបានក្រោកឡើង និងបន្តដំណើរ

បញ្ជាក់ថា លោកបានក្រោកឡើង បន្ទាប់ពីពួកគេបានអង្គុយចុះដើម្បីបរិភោគ។ (សូមមើល rc://*/ta/man/translate/figs-explicit)

ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានយាងមកសណ្ឋិតពីលើដាវីឌ

ឃ្លាដែលថា «បានយាងមកសណ្ឋិតពីលើ» មានន័យថាព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានឥទ្ធិពលលើយុវជនដាវីឌ។ ក្នុងករណីនេះមានន័យថា ព្រះអង្គបានជួយឲ្យយុវជនដាវីឌបំពេញអ្វីៗ ដែលព្រះអម្ចាស់ចង់ឲ្យគាត់ធ្វើ។ សូមមើលការបកប្រែឃ្លាស្រដៀងគ្នានៅក្នុង ១០:៥។