km_tn/1sa/16/01.md

1.3 KiB

តើអ្នកនៅកាន់ទុកសម្រាប់ព្រះបាទសូល ដែលយើងមិនឲ្យធ្វើជាស្តេចលើអុីស្រាអែលដល់កាលណាទៀត?

សំណួរបែបសំនួនវោហានេះ ជាការស្តីបន្ទោសពីព្រះជាម្ចាស់ ហើយអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ឈប់កាន់ទុក្ខព្រះបាទសូល ដែលយើងបានបដិសេធមិនឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល» ។(សូមមើល rc://*/ta/man/translate/figs-rquestion)

ចូរបំពេញប្រេងក្នុងស្នែងរបស់អ្នក

ពាក្យថា« ស្នែង» ពេលខ្លះត្រូវបានគេប្រើសំដៅទៅលើ«ដប» ដែលមានរាងដូចស្នែង ហើយត្រូវបានប្រើសម្រាប់ដាក់ទឹក ឬប្រេង។ ដបដាក់ប្រេងត្រូវបានប្រើសម្រាប់ចាក់ប្រេងជ្រើសតាំងស្តេច។