km_tn/1sa/15/32.md

2.8 KiB

គេបាននាំស្តេចអកាក់មកដល់ទាំងជាប់ច្រវ៉ាក់ រួចព្រះបាទអកាក់បានមានរាជឱង្ការថា

«គេបាននាំស្តេចអកាក់មកដោយចងច្រវាក់ហើយនិងស្តេចអកាក់បានមានរាជឱង្ការថា»

«ពិតណាស់ ការឈឺចាប់នោះបានកន្លងផុតទៅហើយ»។

ឃ្លានេះមានន័យ ថាស្តេចអកាក់លែងគិតថា គាត់នឹងត្រូវគេសម្លាប់។ ការបកប្រែផ្សេងទៀត «ប្រាកដណាស់ខ្ញុំលែងមានគ្រោះថ្នាក់ ឬស្លាប់ហើយ» (សូមមើល rc://*/ta/man/translate/figs-idiom)

«ដាវរបស់ឯងបានធ្វើឲ្យស្រីៗព្រាត់កូនយ៉ាងណា ម្តាយរបស់ឯងក៏នឹងព្រាត់កូនយ៉ាងនោះដែរ»។

ឃ្លាទាំងពីរនេះមានន័យប្រហាក់ប្រហែលគ្នា ហើយមានទម្រង់ជាកំណាព្យ។ ការបកប្រែផ្សេងទៀត «ដោយសារអ្នកបានសម្លាប់មនុស្ស អ្នកក៏នឹងត្រូវគេសម្លាប់ដែរ» (សូមមើល rc://*/ta/man/translate/figs-parallelism)

ធ្វើឲ្យស្រីៗព្រាត់កូនយ៉ាងណា ម្តាយរបស់ឯងក៏នឹងព្រាត់កូនយ៉ាងនោះដែរ

នេះជារបៀបគួរសមសំដៅទៅលើការសម្លាប់មនុស្ស។ ការបកប្រែផ្សេងទៀត «បានសម្លាប់កូនប្រុសរបស់ស្ត្រីដទៃទៀត ដូច្នេះ ខ្ញុំនឹងសម្លាប់កូនប្រុសរបស់ម្ដាយអ្នក» (សូមមើល rc://*/ta/man/translate/figs-euphemism)

លោកសាំយូអែលបានកាប់ព្រះបាទអកាក់ជាកង់ៗ

លោកសាំយូអែលជាអ្នកដែលបានបំពេញកិច្ចការ ដែលព្រះអម្ចាស់បានបញ្ជាឲ្យស្តេចសូលធ្វើ។ ការបកប្រែផ្សេងទៀត «បន្ទាប់មកសាំយូអែលបានកាត់អកាក់ជាបំណែកដោយដាវគាត់»