km_tn/1sa/15/28.md

3.3 KiB

ព្រះអម្ចាស់បានហែកអាណាចក្រអីុស្រាអែល

នេះសំដៅទៅលើពេល ដែលព្រះបាទសូលហែករ៉ូបរបស់លោកសាំយូអែលនៅ ១៥:២៦។ នេះអាចធ្វើឲ្យច្បាស់។ការបកប្រែផ្សេងទៀត «ដូចជាព្រះករុណាហែកអាវខ្ញុំដែរព្រះអម្ចាស់បានហែកអាណាចក្រអ៊ីស្រាអែល» (សូមមើល rc://*/ta/man/translate/figs-explicit)

រួចបានប្រគល់ដល់ម្នាក់ផ្សេងទៀត ដែលប្រសើរជាងព្រះករុណា។

ព្រះជាម្ចាស់បានសម្រេចថា អ្នកណានឹងក្លាយជាស្ដេចបន្ទាប់របស់ព្រះបាទសូល។

ដែលជាកម្លាំងរបស់អីុស្រាអែល

ឃ្លានេះសំដៅទៅលើព្រះអម្ចាស់ ដែលប្រទានកម្លាំងដល់ជនជាតិអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់ជាកម្លាំងរបស់ជនជាតិអ៊ីស្រាអែល» (សូមមើល [[rc:///ta/man/translate/figs-idiom]] and [[rc:///ta/man/translate/figs-metonymy]])

មិនដែលកុហក មិនប្តូរព្រះទ័យដែរ

អាចថ្លែងជាអវិជ្ជមានដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់ទូលប្រាប់សេចក្តីពិត។ អាចថ្លែងនៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត «តែងតែនិយាយសេចក្តីពិតហើយធ្វើអ្វីដែលព្រះអង្គមានបន្ទូល» (សូមមើល rc://*/ta/man/translate/figs-litotes)

ព្រះទ័យ

សំដៅទៅលើគំនិត និងការសម្រេចចិត្តរបស់ព្រះអង្គ។ ការបកប្រែផ្សេងទៀត «អ្វីដែលព្រះអង្គបានសម្រេចព្រះទ័យធ្វើ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ព្រះអង្គមិនមែនមនុស្ស ដែលដូរព្រះទ័យចុះឡើងទេ។

អាចថ្លែងជាអវិជ្ជមានដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់គួរឱ្យទុកចិត្ត។ អាចថ្លែងនៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត «ព្រះអង្គគឺជាព្រះជាម្ចាស់ ហើយនឹងធ្វើអ្វីដែលព្រះអង្គមានបន្ទូល គឺព្រះអង្គនឹងធ្វើ» (សូមមើល rc://*/ta/man/translate/figs-litotes)