km_tn/1sa/15/22.md

4.0 KiB

តើព្រះអម្ចាស់គាប់ព្រះទ័យនឹងតង្វាយដុត ព្រមទាំងយញ្ញបូជាជាជាងការស្តាប់បង្គាប់ព្រះអម្ចាស់ឬ?

លោកសាំយូអែលសួរសំណួរនេះ ដើម្បីបញ្ជាក់ថាការស្តាប់បង្គាប់ គឺសំខាន់ជាងការថ្វាយយញ្ញបូជាទៅទៀត។ អាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងតង្វាយដុតនិងយញ្ញបូជាច្រើនដូចការស្តាប់បង្គាប់របស់ព្រះអង្គឡើយ! » (សូមមើល rc://*/ta/man/translate/figs-rquestion)

ការស្តាប់បង្គាប់ព្រះអម្ចាស់

នៅទីនេះ«ការស្តាប់បង្គាប់»សំដៅទៅលើបទបញ្ជា ដែលព្រះអម្ចាស់បានមានបន្ទូល។ ការបកប្រែផ្សេងទៀត «អ្វីៗដែលព្រះអម្ចាស់បានបញ្ជា» (សូមមើល rc://*/ta/man/translate/figs-metonymy)

ការគោរពប្រតិបត្តិតាម នោះប្រសើរជាងយញ្ញបូជា

ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យលោកសូល ស្តាប់បង្គាប់ទាំងស្រុងក្នុងការបំផ្លាញជនជាតិអាម៉ាលេក។ គ្មានអ្វីនៅក្នុងស្រុកនេះសមសម្រាប់ការថ្វាយការយញ្ញបូជាទេ។

ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។

«ប្រសើរជាងថ្វាយខ្លាញ់ចៀមឈ្មោលជាតង្វាយដុត»

ការបះបោរ គឺស្មើនឹងអំពើបាបនៃការរកគ្រូទស្សទាយដែរ

នាមអរូបីទាំងនេះអាចថ្លែងជាសកម្មភាព។ ការបកប្រែផ្សេងទៀត «ការបះបោរគឺជាអំពើបាប ដូចជាធ្វើអំពើអាបធ្មប់ដែរ» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

ការធ្វើចិត្តរឹងរូស គឺអាក្រក់ ហើយទុច្ចរិតទៀតផង។

នាមអរូបីទាំងនេះអាចថ្លែងជាសកម្មភាព។ ការបកប្រែផ្សេងទៀត « រឹងការចចេសគឺជាអំពើបាប ដូចជាគោរពថ្វាយរូបព្រះដែរ» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

បានផាត់ព្រះបន្ទូលរបស់ព្រះអម្ចាស់ចោល

នៅទីនេះ« ព្រះបន្ទូល» សំដៅទៅលើបទបញ្ជា ដែលព្រះអម្ចាស់បានមានបន្ទូល។ ការបកប្រែផ្សេងទៀត «បដិសេធមិនធ្វើអ្វី ដែលព្រះអម្ចាស់បានបញ្ជាឡើយ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ព្រះអង្គក៏បដិសេធព្រះករុណាពីការធ្វើស្តេចដែរ

«សម្រេចចិត្តថា ព្រះករុណានឹងលែងធ្វើជាស្តេចទៀតហើយ»