3.8 KiB
មើលខ្លួនឯងថា តូចតាចក្តី
នៅទីនេះ« មើលខ្លួន» សំដៅទៅលើគំនិតរបស់គាត់ផ្អែកលើអ្វីៗ ដែលគាត់បានឃើញ។ ការបកប្រែផ្សេងទៀត «តាមគំនិតផ្ទាល់របស់អ្នក» (សូមមើល rc://*/ta/man/translate/figs-metonymy)
តើមិនមែនព្រះអង្គត្រូវបានតាំងឲ្យដឹកនាំកុលសម្ព័ន្ធអីុស្រាអែលទេឬអី?
លោកសាំយូអែលប្រើសំណួរនេះ ដើម្បីរំលឹកស្តេចសូលពីអ្វីៗ ដែលព្រះជាម្ចាស់ប្រទានដល់គាត់។ សំណួរនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់បានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំកុលសម្ព័ន្ធនានា របស់ជនជាតិអ៊ីស្រាអែល! » (សូមមើល rc://*/ta/man/translate/figs-rquestion)
ចុះហេតុដូចម្តេចបានជាព្រះករុណាមិនស្តាប់តាម ... ព្រះអម្ចាស់?
លោកសាំយូអែលសួរសំណួរនេះ ដើម្បីស្តីបន្ទោសលោកសូល ព្រោះមិនស្តាប់បង្គាប់ព្រះអម្ចាស់។ សំណួរនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «អ្នកគួរតែស្តាប់បង្គាប់... ឱព្រះអម្ចាស់! » (សូមមើល rc://*/ta/man/translate/figs-rquestion)
ព្រះសូរសៀងរបស់ព្រះអម្ចាស់
នៅទីនេះសំឡេងសំដៅទៅលើបទបញ្ជា ដែលព្រះអម្ចាស់បានមានព្រះបន្ទូល។ ការបកប្រែផ្សេងទៀត «អ្វីៗដែលព្រះអម្ចាស់បញ្ជា» (សូមមើល rc://*/ta/man/translate/figs-metonymy)
តែបែរជាប្រមូលយកជ័យភណ្ឌ
លោកសាំយូអែលកំពុងចោទប្រកាន់លោកសូល ព្រោះមិនស្តាប់បង្គាប់ដោយផ្ទាល់។ ព្រះអម្ចាស់បានបញ្ជាឲ្យលោកសូលបំផ្លាញអ្វីៗទាំងអស់ ដែលជាកម្មសិទ្ធិរបស់ជនជាតិអាម៉ាឡេក ហើយមិនត្រូវនាំយករបស់អ្វីក៏ដោយចូលក្នុងជំរំវិញឡើយ។
ខ្លួន
«ជ័យភណ្ឌ»ឬ«ទ្រព្យសម្បត្តិដែលអ្នកបានយកពីសត្រូវ»
ហើយធ្វើរឿងអាក្រក់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដូច្នេះទៅវិញ
នៅទីនេះ«មើលឃើញ»សំដៅទៅលើគំនិត ឬយោបល់របស់ព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត «អ្វីៗដែលព្រះអម្ចាស់ចាត់ទុកថាអាក្រក់» (សូមមើល rc://*/ta/man/translate/figs-metonymy)