km_tn/1sa/15/14.md

2.2 KiB

ព័ត៌មានទូទៅ៖

លោកសាំយូអែលមានចម្ងល់ថា ហេតុអ្វីបានជាលោកសូលមិនបានបំផ្លាញជនជាតិអាម៉ាលេកទាំងស្រុង។

ចុះសម្រែកចៀម ...សម្លេងថ្ងូររបស់គោ

ទាំងនេះជាសំឡេងដែលសត្វទាំងនេះបញ្ចេញមក។ ភាសារបស់អ្នកអាចមានពាក្យផ្សេងពីនេះ។

ដល់ត្រចៀករបស់ខ្ញុំ ... បានឮ

ឃ្លាទាំងពីរនេះមានន័យដូចគ្នា។ នៅទីនេះ«ដល់ត្រចៀករបស់ខ្ញុំ»សំដៅទៅលើការស្តាប់ឮ។ (សូមមើល [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-metonymy]])

គឺសម្លេងសត្វដែលពួកទាហានបានយក... ដោយពួកគេបាន

ពាក្យ«ពួកគេ»និងឃ្លាថា«ប្រជាជន»នៅទីនេះទាំងពីរតំណាងឲ្យកងទ័ពរបស់លោកសូល។ លោកសូលបានស្តីបន្ទោសប្រជាជនជាជាងបន្ទោសខ្លួនឯង។

ដើម្បីធ្វើយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់លោក។

លោកសូលកំពុងតែប្រកែកថា សត្វសម្រាប់ថ្វាយយញ្ញបូជា នឹងត្រូវលើកលែងចំពោះបញ្ជារបស់ព្រះអម្ចាស់ដែលចង់បំផ្លាញអ្វីៗទាំងអស់។

ព្រះអម្ចាស់ជាព្រះរបស់លោក

លោកសូលនៅទីនេះមិនបានពិពណ៌នា អំពីព្រះជាម្ចាស់របស់លោកសាំយូអែលថា ជាព្រះជាម្ចាស់ផ្ទាល់លោកទេ។