km_tn/1sa/14/45.md

2.3 KiB

ព័ត៌មានទូទៅ៖

កងទ័ពហាមឃាត់ និងការពារសម្តេចយ៉ូណាថានពីព្រះបាទសូល។

តើគួរឲ្យសម្តេចយ៉ូណាថានសុគតឬ ដ្បិតសម្តេចជាអ្នកបានសាងស្នាដៃនៃជ័យជម្នះសម្រាប់អុីស្រាអែល? សូមកុំឲ្យកើតដូច្នេះឡើយ!

ប្រជាជនស្តីបន្ទោសព្រះបាទសូល។ សំណួរដ៏ប៉ិនប្រសព្វនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត សម្តេចយ៉ូណាថានទើបតែបានទទួលជ័យជម្នះដ៏អស្ចារ្យនេះសម្រាប់អ៊ីស្រាអែល។ ព្រះអង្គច្បាស់ជាមិនសុគតទេ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ទូលបង្គំសូមស្បថដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា

ប្រជាជនបានបង្ហាញការជឿជាក់របស់ពួកគេថា ពួកគេនឹងមិនអនុញ្ញាតឲ្យមានអ្វីកើតឡើង ចំពោះសម្តេចយ៉ូណាថានឡើយ។

នឹងគ្មានសក់មួយសសៃណារបស់សម្តេចជ្រុះដល់ដីឡើង

នេះជាការនិយាយបំផ្លើសបង្ហាញពីរបៀប ដែលប្រជាជនអ៊ីស្រាអែលអាចការពារសម្តេចយ៉ូណាថាន និងរក្សាទ្រង់ឲ្យមានសុវត្ថិភាព។ អាចថ្លែងនៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត «យើងនឹងការពារទ្រង់ពីគ្រោះថ្នាក់ណាមួយ» (សូមមើល [[rc:///ta/man/translate/figs-hyperbole]] and [[rc:///ta/man/translate/figs-litotes]])