km_tn/1sa/12/10.md

2.6 KiB

ពួកគេបានស្រែករកព្រះអម្ចាស់

«ពួកគេ» សំដៅទៅលើប្រជាជាតិអ៊ីស្រាអែល។

លោកយេរូបាល

ជូនកាលពាក្យនេះបកប្រែថាលោកយេរូបាល។ នេះជាឈ្មោះបានទទួលកិត្តិយស និងកម្លាំងរបស់ព្រះជាម្ចាស់ដើម្បីប្រយុទ្ធនឹងព្រះក្លែងក្លាយ។

ព្រះអម្ចាស់បានចាត់ ... ហើយបានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នា

លោកសាំយូអែលកំពុងប្រាប់រឿងរ៉ាវ ដែលព្រះជាម្ចាស់បានធ្វើបន្ទាប់ពីប្រជាជនបានសារភាពបាប និងអង្វររកជំនួយមកពីព្រះអង្គ។ (សូមមើល rc://*/ta/man/translate/figs-explicit)

លោកយេរូបាល លោកបេដាន លោកយ៉ែបថា និងលោកសាំយូអែល

ទាំងនេះជាឈ្មោះរបស់ពួកចៅហ្វាយមួយចំនួន ដែលព្រះជាម្ចាស់បានលើកឡើង។ លោកសាំយូអែលបានបញ្ចូលខ្លួនគាត់នៅក្នុងបញ្ជីនេះ។ (សូមមើល rc://*/ta/man/translate/translate-names)

ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូត។

ការបម្រើនៅទីនេះ សំដៅទៅលើសកម្មភាពការថ្វាយបង្គំចំពោះព្រះក្លែងក្លាយ។ ការបកប្រែផ្សេងទៀត «បានថ្វាយបង្គំព្រះ និងទេវតាក្លែងក្លាយ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ពីដៃរបស់សត្រូវនៃយើងខ្ញុំ

សេចក្តីថ្លែងការណ៍នេះកំពុងប្រើ«ដៃ»សំដៅទៅលើអំណាច។ ការបកប្រែផ្សេងទៀត «អំណាច ឬការគ្រប់គ្រងរបស់សត្រូវយើង» ( សូមមើល rc://*/ta/man/translate/figs-metonymy)