km_tn/1sa/12/03.md

2.7 KiB

ខ្ញុំនៅទីនេះហើយ ចូររៀបរាប់ដល់ព្រះអម្ចាស់ប្រឆាំងនឹងខ្ញុំ និងស្តេចដែលព្រះអង្គបានតាំងឡើងនេះចុះ

តាមរយៈសេចក្តីថ្លែងការណ៍នេះ លោកសាំយូអែលកំពុងតែជម្រុញប្រជាជនឲ្យនិយាយឡើង បើគាត់បានធ្វើអ្វីខុសនឹងនរណាម្នាក់។ ការបកប្រែផ្សេងទៀត «ខ្ញុំឈរនៅមុខអ្នកឥឡូវនេះ។ ខ្ញុំសុំឲ្យអ្នកនិយាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ និងស្តេចដែលព្រះអង្គបានតែងតាំង បើខ្ញុំបានធ្វើអ្វីមួយខុសចំពោះអ្នក» ( សូមមើល rc://*/ta/man/translate/figs-explicit)

បើខ្ញុំបានយកគោរបស់អ្នកណា? ឬបានយកលារបស់អ្នកណា?

លោកសាំយូអែលប្រើសំណួរដ៏ប៉ិនប្រសព្វ ដើម្បីរំលឹកប្រជាជនថា គាត់មិនដែលលួចសត្វរបស់ពួកគេទេ។ការបកប្រែផ្សេងទៀត «ខ្ញុំមិនដែលលួចសត្វដែលមានតម្លៃពីនរណាម្នាក់ឡើយ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ក៏បានកេងបន្លំរបស់អ្នកណា?

លោកសាំយូអែលប្រើសំណួរដ៏ប៉ិនប្រសព្វ ដើម្បីនិយាយថា គាត់តែងតែស្មោះត្រង់។ ការបកប្រែផ្សេងទៀត «ខ្ញុំមិនដែលបោក ឬសូកប៉ាន់មនុស្សណាម្នាក់ឡើយ»។ ( សូមមើល rc://*/ta/man/translate/figs-rquestion)

ចូរធ្វើបន្ទាល់ប្រឆាំងនឹងខ្ញុំចុះ ហើយខ្ញុំនឹងទូទាត់សងអ្នករាល់គ្នាវិញ។

«បើខ្ញុំបានធ្វើអ្វីមួយទាំងនេះអាក្រក់ ចូរនិយាយឥឡូវនេះហើយខ្ញុំនឹងសងអ្វីដែលខ្ញុំជំពាក់។ ខ្ញុំនឹងកែអ្វីដែលខុស»