km_tn/1sa/09/20.md

3.2 KiB

តើមិនមែនលោកទេឬជាបំណងប្រាថ្នារបស់ជនជាតិអុីស្រាអែល? តើមិនមែនលោក និងគ្រួសាររបស់ឪពុកលោកទេឬអី?

សំណួរទាំងនេះជាការបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា លោកសូលជាអ្នកដែលព្រះអម្ចាស់ចង់ឲ្យធ្វើជាស្តេច ដែលជនជាតិអ៊ីស្រាអែលកំពុងស្វែងរក។ សំណួរអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «អ្នកគួរតែដឹងថា វាស្ថិតនៅលើអ្នកហើយដែលបំណងប្រាថ្នាទាំងអស់របស់អ៊ីស្រាអែល ត្រូវបានកំណត់។ ពួកគេកំណត់លើអ្នក និងគ្រួសារឪពុករបស់អ្នក» (សូមមើល rc://*/ta/man/translate/figs-rquestion)

តើខ្ញុំមិនមែនមកពីកុលសម្ព័ន្ធបេនយ៉ាមីនទេ ... របស់អុីស្រាអែល? តើមិនមែនអំបូររបស់ខ្ញុំ ... នៃកុលសម្ព័ន្ធបេនយ៉ាមីនទេ?ហេតុអ្វីបានជាលោកនិយាយមកដូចជាខ្ញុំនឹងអស្ចារ្យយ៉ាងនេះ?

លោកសូលកំពុងបង្ហាញការភ្ញាក់ផ្អើល ពីព្រោះបេនយ៉ាមីនជាកុលសម្ព័ន្ធតូចជាងគេបំផុត នៅអ៊ីស្រាអែល ហើយប្រជាជនអ៊ីស្រាអែលផ្សេងទៀតបានគិតថាកុលសម្ព័ន្ធនេះមិនសំខាន់ទេ។ ដូចគ្នានេេះដែរ បេនយ៉ាមីនបានចាត់ទុកត្រកូល ដែលលោកសូលជាសមាជិកមិនសំខាន់។ សំណួរទាំងនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ខ្ញុំមកពីកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាកុលសម្ព័ន្ធសំខាន់បំផុត។ ហើយត្រកូលរបស់ខ្ញុំ គឺជាអំបូរសំខាន់បំផុតនៅក្នុងកុលសម្ព័ន្ធរបស់យើង។ ខ្ញុំមិនយល់ពីមូលហេតុ ដែលអ្នកកំពុងនិយាយថា ប្រជាជនអ៊ីស្រាអែលចង់ឲ្យខ្ញុំ និងគ្រួសារខ្ញុំធ្វើអ្វីដែលសំខាន់នោះទេ។ »(សូមមើល rc://*/ta/man/translate/figs-rquestion)