km_tn/1sa/06/05.md

4.3 KiB

គំរូ

គំរូជាអ្វីមួយដែលមើលទៅដូចជាវត្ថុពិត។

ដុះដុំសាច់

អាចមានន័យថា ១) ឈឺចាប់ស្បែកហើមជាំ ឬ ២) ជំងឺឬសដូងបាត។ បកប្រែដូចនៅក្នុង ៥:៦

ដែលរាតត្បាត

ដែលកំពុងបំផ្លាញ

ព្រះរបស់ជនជាតិអុីស្រាអែល

អាចមានន័យថា ១) ពួកគេហៅចំឈ្មោះព្រះជាម្ចាស់របស់អ៊ីស្រាអែល ឬ ២) ពួកគេជឿថាអ៊ីស្រាអែលបានថ្វាយបង្គំព្រះមួយ ក្នុងចំណោមអាទិទេពជាច្រើនគឺ «ព្រះនៃអ៊ីស្រាអែល»។ បកប្រែដូចនៅក្នុង ៥:៦។

ប្រហែលជាព្រះអង្គដកព្រះហស្តចេញពីអ្នក ចេញពីព្រះអ្នក និងពីស្រុករបស់អស់លោក។

នៅទីនេះ« ដៃ»គឺជាពាក្យប្រៀបធៀប ដែលត្រូវបានប្រើតំណាងឲ្យអំណាចរបស់ព្រះជាម្ចាស់ ដើម្បីធ្វើឲ្យរងទុក្ខវេទនា ឬដាក់ពិន័យ។ ការបកប្រែផ្សេងទៀត «ឈប់ដាក់ទណ្ឌកម្មអ្នក ព្រះរបស់អ្នកនិងស្រុករបស់អ្នក» (សូមមើល rc://*/ta/man/translate/figs-metonymy)

ហេតុអ្វីបានជាអស់លោកធ្វើចិត្តរឹងរូសដូចជាជនជាតិអេសុីប និងស្តេចផារ៉ោនដែលបានធ្វើចិត្តរឹងរូសដូច្នេះ?

ពួកបូជាចារ្យ និងពួកគ្រូទាយប្រើសំណួរដ៏ប្រសព្វដើម្បីជម្រុញពួកភីលីស្ទីន ឲ្យគិតឲ្យហ្មត់ចត់អំពីអ្វី ដែលនឹងកើតឡើង បើពួកគេមិនស្តាប់តាមព្រះជាម្ចាស់។ អាចបកប្រែជាការព្រមាន។ ការបកប្រែផ្សេងទៀត «កុំរឹងចចេសដូចជនជាតិអេស៊ីប និងព្រះចៅផារ៉ោន!» (សូមមើល rc://*/ta/man/translate/figs-rquestion)

លោកធ្វើចិត្តរឹងរូស

នេះជាឃ្លាដែលមានន័យថា រឹងរូសឬមិនចង់ស្តាប់បង្គាប់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត «បដិសេធមិនស្តាប់បង្គាប់ព្រះជាម្ចាស់»(សូមមើល rc://*/ta/man/translate/figs-idiom)

តើមិនមែនជនជាតិអេសុី​បអនុញ្ញាតឲ្យពួកគេចាកចេញ ហើយពួកគេបានចាកចេញទៅទេឬអី?

នេះជាសំណួដ៏មានប៉ិនប្រសព្វមួយទៀត ដែលត្រូវបានប្រើដើម្បីរម្លឹកដល់ពួកភីលីស្ទីនពីរបៀប ដែលជនជាតិអេស៊ីបបានបញ្ជូនជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដើម្បីឲ្យព្រះជាម្ចាស់ឈប់ធ្វើបាបប្រជាជនអេស៊ីប។ អាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ចូរចាំថាជនជាតិអេស៊ីបបានបញ្ជូនជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប»។ (សូមមើល rc://*/ta/man/translate/figs-rquestion)