km_tn/1sa/02/12.md

1.9 KiB

ព័ត៌មានទូទៅ៖

នៅពេលមនុស្សថ្វាយសត្វជាយញ្ញបូជា ពួកគេនឹងដុតខ្លាញ់សត្វជាមុនគេ បន្ទាប់មកស្ងោសាច់ រួចហើយបរិភោគវា។

ពុំស្គាល់ព្រះអម្ចាស់ទេ

«មិនបានស្តាប់ព្រះអម្ចាស់» ឬ «មិនបានស្តាប់បង្គាប់ព្រះអម្ចាស់»

តាមទម្លាប់

ទម្លាប់ជាសកម្មភាពដែលមនុស្សធ្វើជាប្រចាំទៀងទាត់។

ចាក់ក្នុងខ្ទះ ឆ្នាំង ថ្លាង ឬកំសៀវនោះ

ទាំងនេះជាធុងដែលដាក់អាហារចម្អិនរួច។ បើភាសារបស់អ្នកមិនមានពាក្យដាច់ដោយឡែកសម្រាប់របស់ទាំងនេះអ្នកអាចបញ្ជាក់ជាទូទៅបាន។ ការបកប្រែផ្សេងទៀត «ចូលទៅក្នុងអ្វីដែលប្រជាជនបានកំពុងចម្អិនសាច់នៅក្នុង»

ខ្ទះ

ធុងដែកតូចមួយសម្រាប់ដាំឲ្យពុះ និងចម្អិនអាហារ។

កំសៀវ

ធុងដែកធំមួយសម្រាប់ដាក់ទឹកដាំ ហើយដាំឲ្យពុះ

ថ្លាង

ធុងដែកធំមួយសម្រាប់ដាក់ទឹកដាំ ហើយដាំឲ្យពុះ

ឆ្នាំង

ឆ្នាំងដីឥដ្ឋសម្រាប់ចម្អិនអាហារ