km_tn/1pe/05/05.md

3.4 KiB

ព័ត៌មាន​ទូទៅ:

លោកពេត្រុស បានផ្តល់ការណែនាំជាពិសេសដល់បុរសក្មេងៗ ហើយបន្ទាប់មកបន្តការណែនាំដល់អ្នកជឿទាំងអស់។

ដូច្នេះ

ឃ្លានេះគឺសំដៅទៅលើការវិលត្រលប់របស់ពួកអ្នកចាស់ទុំអោយចុះចូលជាមួយនឹងមេអ្នកគង្វាលចៀមនៅក្នុងជំពូក ៥:១

អ្នកទាំងអស់គ្នា

នេះសំដៅទៅលើអ្នកជឿទាំងអស់ មិនមែនត្រឹមតែបុរសក្មេងៗប៉ុណ្ណោះទេ

ចូរបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក

លោកពេត្រុសនិយាយប្រៀបធៀបគុណសម្បត្តិនៃការបន្ទាបខ្លួនដូចជាការស្លៀកសម្លៀកបំពាក់ដ៏មានតម្លៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក» (UDB) ឬ «បង្ហាញពីការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ក្រោមព្រះហស្តដ៍មានព្រះចេស្តារបស់ព្រះអម្ចាស់

ឃ្លាថា «ព្រះហស្ត» សំដៅទៅលើអំណាចព្រះចេស្ដារបស់ព្រះអម្ចាស់ ដែលសង្រ្គោះមនុស្ស ដែលបន្ទាបខ្លួន និងដាក់ទោសមនុស្សអួតអាង។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្រោមអំណាចដ៏អស្ចារ្យរបស់ព្រះអម្ចាស់» ឬ «នៅចំពោះមុខព្រះអម្ចាស់ដោយដឹងថា ព្រះអង្គគឺជាព្រះដ៏មានព្រះចេស្តាអស្ចារ្យ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ចូរផ្ទេរអស់ទាំងបន្ទុករបស់អ្នកទៅព្រះអង្គ

លោកពេត្រុសនិយាយអំពីទុក្ខកង្វល់ ដែលវាប្រៀបបានដូចជាបន្ទុកធ្ងន់ ដែលមនុស្សម្នាក់ៗដាក់លើព្រះអម្ចាស់ជាជាងយកបន្ទុកខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «ជឿទុកចិត្តព្រះអង្គ ជាមួយបន្ទុកអ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យអ្នកព្រួយបារម្ភ» ឬ «ឲ្យព្រះអង្គដកយកបន្ទុកទាំងអស់ដែលធ្វើឲ្យអ្នកខ្វល់ខ្វាយ» (សូមមើល: rc://*/ta/man/translate/figs-metaphor)