km_tn/1pe/04/17.md

5.2 KiB

ដំណាក់របស់ព្រះអម្ចាស់

ឃ្លានេះសំដៅទៅលើអ្នកជឿ ដែលលោកពេត្រុសចាត់ទុកថាជាគ្រួសាររបស់ព្រះអម្ចាស់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ប្រសិនបើការជំនុំជម្រះចាប់ផ្តើមជាមួយយើងរាល់គ្នាមុននោះ តើនឹងមានអ្វីកើតឡើងជាមួយអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះអម្ចាស់?

លោកពេត្រុសប្រើសំនួរនេះដើម្បីបញ្ជាក់ពីការជំនុំជំរះរបស់ព្រះអម្ចាស់នឹងរងទុក្ខលំបាកច្រើនជាងមនុស្ស ដែលបដិសេធដំណឹងល្អ និងជួបជាងអ្នកជឿ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើការជំនុំជំរះចាប់ផ្តើមជាមួយយើងរាល់គ្នានោះ អស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះអម្ចាស់ និងទទួលលទ្ធផលកាន់តែអាក្រក់ទៅៗ» (សូមមើល: rc://*/ta/man/translate/figs-rquestion)

អស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះអម្ចាស់

«អស់អ្នកដែលមិនជឿដំណឹងល្អរបស់ព្រះអម្ចាស់» ពាក្យថា «មិនស្តាប់» នៅទីនេះមានន័យថាមិនជឿ។

មនុស្សសុចរិត...តើពួកអស់អ្នកដែលមិនជឿហើយនិងអ្នកដែលមានបាបទៅជាយ៉ាងណាវិញ?

លោកពេត្រុសប្រើសំណួរនេះដើម្បីបញ្ជាក់ថាពួកអ្នកដែលមានបាបនឹងរងទុក្ខខ្លាំងជាងអ្នកជឿទៅទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសុចរិត... ​និងទទួលលទ្ធផលកាន់តែអាក្រក់ទៅៗសម្រាប់អ្នក ដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-rquestion)

មនុស្សសុចរិតពិបាកក្នុងការទទួលបានសេចក្តីសង្គ្រោះ

ឃ្លាថា «សង្គ្រោះ» នៅទីនេះសំដៅទៅលើសេចក្ដីសង្រ្គោះចុងក្រោយ នៅពេលដែលព្រះគ្រីស្ទទ្រង់យាងត្រឡប់មកវិញ។​ ឃ្លាថា «ពិបាក» សំដៅទៅលើការលំបាកដែលទាក់ទងនឹងការសង្គ្រោះរបស់ព្រះអង្គ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសុចរិតត្រូវជួបការលំបាកជាច្រើនមុនពេលពួកគេត្រូវបានសង្គ្រោះដោយព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-activepassive)

អស់អ្នកដែលមិនជឿហើយនិងអ្នកដែលមានបាប

ឃ្លាថា «អ្នកដែលមិនជឿ» និង «អ្នកដែលមានបាប» មានអត្ថន័យថាជាមូលដ្ឋានដូចគ្នាបង្ហាញពីភាពទុច្ចរិតរបស់អ្នកទាំងនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សមានបាប ដែលមិនគោរពព្រះ» (សូមមើល: rc://*/ta/man/translate/figs-doublet)

ប្រគល់ព្រលឹងរបស់ពួកគេ

ឃ្លាថា «ព្រលឹង» នៅទីនេះសំដៅទៅលើសភាវេជាមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រគល់ឲ្យទាំងខ្លួនរបស់ពួកគេ» ឬ «ប្រគល់ជីវិតរបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

ប្រព្រឹត្តការល្អ

ប្រព្រឹត្ត -ខណៈពេលដែលពួកគេទម្លាប់ក្នុងការធ្វើល្អ។​ (សូមមើល: rc://*/ta/man/translate/figs-abstractnouns)