km_tn/1pe/04/07.md

3.2 KiB

ទីបញ្ចប់នៃគ្រប់ទាំងអស់ជិតមកដល់ហើយ

នេះសំដៅទៅលើគ្រាចុងបញ្ចប់នៃពិភពលោក នៅពេលព្រះគ្រីស្តយាងមកជាលើកទីពីរ។

ការមកដល់

នឹងកើតឡើងឆាប់ៗនេះ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ចូរមានគំនិតត្រឹមត្រូវ និងគិតដោយម៉ត់ចត់

ឃ្លាទាំងពីរនេះមានអត្ថន័យជាមូលដ្ឋានដូចគ្នា។ លោកពេត្រុសប្រើឃ្លាទាំងពីរនេះដើម្បីបញ្ជាក់ពីការទាមទារឲ្យមានការគិតច្បាស់លាស់ពីជីវិត ព្រោះចុងបញ្ចប់នៃពិភពលោកគឺនៅខិតជិតមកដល់ហើយ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

គិតដោយម៉ត់ចត់

ឃ្លាថា «ម៉តចត់» សំដៅទៅលើភាពច្បាស់លាស់ផ្លូវចិត្តនិងភាពប្រុងប្រយ័ត្ន។ ការបកប្រែរបៀបផ្សេងទៀតៈ «ការគ្រប់គ្រងការគិតរបស់អ្នក» ឬ «ប្រយ័ត្នចំពោះអ្វីដែលអ្នកគិត» សូមមើលពីរបៀបបកប្រែក្នុងជំពូក ១:១៣។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

គ្រប់ការទាំងអស់

«គ្រប់អ្វីៗដែលសំខាន់បំផុត» (UDB)

សេចក្តីស្រលាញ់គឺគ្របបាំងលើមនុស្សទាំងអស់ពីអំពើបាប

លោកពេត្រុសពិពណ៌នាពី «សេចក្តីស្រលាញ់» ប្រៀបដូចជាមនុស្សម្នាក់ ដែលលាក់បាំងអំពើបាបរបស់អ្នកដទៃ។ អាចមានន័យថា ទី១) «សម្រាប់មនុស្សដែលមានក្តីស្រលាញ់នឹងមិនព្យាយាមរកមើលអំពើបាបរបស់អ្នកដទៃនោះទេ» ឬ ទី២)«សម្រាប់មនុស្សដែលមានក្តីស្រលាញ់នឹងមានការអភ័យទោសរាល់អំពើបាបរបស់អ្នកផ្សេងទៀតទោះជាអំពើបាបទាំងនោះមានច្រើនក៏ដោយ» (សូមមើល: [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]])

គឺត្រូវទទួលរាក់ទាក់

បង្ហាញចិត្តសប្បុរស និងស្វាគមន៍ភ្ញៀវ និងអ្នកធ្វើដំណើរទាំងឡាយ