km_tn/1pe/04/01.md

2.4 KiB

ប្រយោគភ្ជាប់

លោកពេត្រុស បន្តបង្រៀនអ្នកជឿអំពីការរស់នៅជាគ្រីស្តបរិស័ទ។ គាត់ចាប់ផ្តើមដោយការសន្មតទៅគំនិតរបស់គាត់ពីជំពូកមុន អំពីការរងទុក្ខរបស់ព្រះគ្រីស្ត។

ខាងសាច់ឈាម

«ក្នុងរូបកាយរបស់ព្រះអង្គ»

នោះអ្នករាល់គ្នាក៏ត្រូវត្រៀមលក្ខណដូច្នោះដែរ

ឃ្លាថា «ត្រៀមខ្លួន» គឺធ្វើឲ្យអ្នកអានគិតទៅដល់ទាហាន ដែលត្រៀមអាវុធរបស់ពួកគេសម្រាប់ប្រយុទ្ធ។ វាក៏បង្ហាញពី «ត្រៀមលក្ខណដូចគ្នា» ដូចជាអាវុធ ឬអាចជាគ្រឿងសឹក។ ពាក្យនេះមានន័យថាអ្នកជឿត្រូវត្រៀមចិត្ដ ប្រសិនបើត្រូវរងទុក្ខដូចព្រះយេស៊ូដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្រៀមខ្លួនឲ្យរួចរាល់ក្នុងការទទួលរងទុក្ខ ដែលព្រះគ្រីស្តធ្លាប់ទទួល» (សូមមើល: rc://*/ta/man/translate/figs-metaphor)

រងទុក្ខខាងឯសាច់ឈាម

ឃ្លាថា «ខាងឯសាច់ឈាម» គឺសំដៅដល់ពេលវេលានៃជីវិតរបស់យើងរាល់គ្នានៅលើផែនដី។ ការបកប្រែរបៀបផ្សេងទៀតៈ «ការរងទុក្ខឈឺចាប់ពេល ដែលយើងរស់នៅលើផែនដី»

ឈប់ប្រព្រឹត្តិអំពើបាប

«បានឈប់ធ្វើអំពើបាប»

បំណងប្រាថ្នារបស់គេ

សម្រាប់អ្វីដែលមនុស្សមានបាបតែងតែប្រាថ្នាចង់បាន