km_tn/1pe/03/21.md

2.5 KiB

នេះគឺជាគំរូអំពីពិធីជ្រមុជទឹកដែលបានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ

លោកពេត្រុសនិយាយថាពិធីបុណ្យជ្រមុជទឹក ដែលទាក់ទងទៅនឹងរបៀបដែលព្រះអម្ចាស់បានសង្គ្រោះលោកណូអេ និងក្រុមគ្រួសាររបស់លោកនៅក្នុងទូកធំអោយរួចផុតពីទឹកជំនន់។

ពិធីជ្រមុជទឹកដែលបានសង្គ្រោះអ្នករាល់គ្នា

ពិធីជ្រមុជទឹកគឺជារបៀបដែលព្រះអម្ចាស់ជួយសង្គ្រោះមនុស្សរាល់គ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ពិធីបុណ្យជ្រមុជទឹកដែលព្រះអម្ចាស់បានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ»។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ការឆ្លើយតបចេញពីមនសិការល្អចំពោះព្រះជាម្ចាស់

អាចមានន័យថាទី១) «ការអំពាវនាវទៅកាន់មនុស្សម្នាក់ដល់ព្រះអម្ចាស់អោយប្រទាននូវមនសិការល្អមួយ» (UDB) ឬទី២) «ដូចជាការសន្យារបស់មនុស្សម្នាក់ចំពោះព្រះអម្ចាស់ចេញពីមនសិការដ៏ល្អពោល នោះគឺភាពស្មោះត្រង់»។

ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត

«ដោយសារតែការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្ត» នេះគឺជាឃ្លាបញ្ចប់ «នេះគឺតំណាងឲ្យនិមិត្តរូបនៃពិធីបុណ្យជ្រមុជទឹក ដែលជួយសង្រ្គោះអ្នករាល់គ្នាឥឡូវនេះ»

ចុះចូលនឹងព្រះអង្គផងដែរ

«ចុះចូលចំពោះព្រះយេស៊ូគ្រីស្ត»