km_tn/1pe/03/18.md

5.1 KiB

ប្រយោគភ្ជាប់

លោកពេត្រុស ពន្យល់អំពីអ្វីដែលព្រះគ្រីស្ទបានរងទុក្ខនិងអ្វីដែលព្រះគ្រីស្ទបានសម្រេចដោយការរងទុក្ខ វេទនា។

រងទុក្ខជួសយើង

ឃ្លាថា​ «យើង» សំដៅទៅលើលោកពេត្រុសខ្លួនឯងនិងអ្នកដែលស្តាប់។ (សូមមើល: rc://*/ta/man/translate/figs-inclusive)

ព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះអម្ចាស់

លោកពេត្រុស ប្រហែលជាមានន័យថានៅទីនេះថាព្រះគ្រីស្តបានសុគតដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងយើងរាល់គ្នា និងព្រះអម្ចាស់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះអង្គត្រូវបានគេសម្លាប់ខាងឯសាច់ឈាម

ឃ្លាថា «សាច់ឈាម» សំដៅទៅលើសំបករាង្គកាយរបស់ព្រះគ្រីស្ត ព្រះគ្រីស្តទ្រង់បានសុគតឯខាងសាច់ឈាម។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកមនុស្សបានធ្វើគុតខាងឯសាច់ឈាមរបស់ព្រះគ្រិស្ដ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ព្រះអង្គត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញាណ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះវិញ្ញាណបានធ្វើឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដោយព្រះវិញាណ

អាចមានន័យថាទី១) ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ (UDB) ឬ ទី២) ជីវិតនៅឯខាងវិញ្ញាណ។

ដោយសារព្រះវិញាណនោះ ព្រះអង្គបានយាងទៅ

អាចមានន័យថាទី១) «ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គបានយាងទៅ» (UDB) ឬ ទី២) «ជីវិតនៅឯខាងវិញ្ញាណរបស់ព្រះអង្គ ព្រះអង្គបានយាងទៅ»

វិញាណទាំងឡាយដែលបានជាប់ឃុំឃាំង

អាចមានន័យថាទី១នៃពាក្យ «វិញាណ» គឺសំដៅទៅលើពួកវិញ្ញាណអាក្រក់» (UDB) ឬ ទី២ «វិញាណរបស់មនុស្សស្លាប់»។

នៅពេលដែលព្រះជាម្ចាស់ទ្រង់រងចាំដោយការអត់ធ្មត់

ឃ្លាថា «ការអត់ធ្មត់» គឺជាពាក្យប្រៀបធៀបសម្រាប់ព្រះអម្ចាស់ផ្ទាល់។ លោកពេត្រុសសរសេរអំពីការអត់ធ្មត់របស់ព្រះអម្ចាស់ ដូចជាវាជាមនុស្សម្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលព្រះអម្ចាស់បានរង់ចាំដោយការអត់ធ្មត់» (សូមមើល: [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metonymy]])

នៅជំនាន់លោកណូអេ នៅក្នុងថ្ងៃដែលសាងសង់ទូកធំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្នុងអំឡុងសម័យកាលលោកណូអេ នៅពេលដែលលោកបានសាងសង់ទូកដ៏ធំមួយ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ព្រលឹងចំនួនប្រាំបី

ឃ្លាថា «ព្រលឹង» នៅទីនេះសំដៅទៅលើមនុស្ស។​ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សប្រាំបីនាក់» (សូមមើល: rc://*/ta/man/translate/figs-synecdoche)