km_tn/1pe/03/13.md

3.0 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបន្ដបង្រៀនអ្នកជឿអំពីការប្រៀរបៀបរស់នៅជាគ្រិស្តបរិស័ទ។

បើសិនអ្នករាល់គ្នាមានចិត្តប្តូផ្តាច់ប្រព្រឹត្តល្អ តើអ្នកណានិងធ្វើបាបអ្នករាល់គ្នា?

លោកពេត្រុសសួរសំនួរនេះដើម្បីបញ្ជាក់ថា មិនមាននរណាម្នាក់នឹងធ្វើបាបអ្នករាល់គ្នាទេ ប្រសិនបើអ្នករាល់គ្នាធ្វើអំពើល្អ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនមាននរណាម្នាក់នឹងធ្វើបាបអ្នកទេ ប្រសិនបើអ្នកធ្វើតែអំពើល្អ» (សូមមើល: rc://*/ta/man/translate/figs-rquestion)

រងទុក្ខដោយព្រោះតែសេចក្តីសុចរិតមែន

អ្នកអាចបកប្រែដោយផ្ទាល់មាត់បាន។ ការបកប្រែរបៀបផ្សេងទៀតៈ «រងទុក្ខដោយព្រោះតែការធ្វើត្រឹមត្រូវ» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

អ្នករាល់គ្នាមានពរហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់នឹងប្រទានពរដល់អ្នករាល់គ្នា» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ចូរកុំភ័យខ្លាចនូវអ្វីដែលពួកគេភ័យខ្លាចឡើយ។ កុំជ្រួលច្របល់ឡើយ។

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា និងសង្កត់ធ្ងន់ថាអ្នកជឿមិនគួរខ្លាចការបន្លាចរបស់ពួកអ្នកដែលបៀតបៀនគេឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំភ័យខ្លាចនូវអ្វីដែលមនុស្សធ្វើមកលើអ្នករាល់គ្នា» (សូមមើល: rc://*/ta/man/translate/figs-parallelism)

អ្វីដែលពួកគេភ័យ

ឃ្លាថា «ពួកគេ» គឺសំដៅទៅលើអ្នកណាដែលព្យាយាមធ្វើទុក្ខដល់អ្នក ​ដែលលោកពេត្រុសកំពុងសរសេរ។