km_tn/1pe/03/10.md

4.5 KiB
Raw Permalink Blame History

ព័ត៌មាន​ទូទៅ:

នៅក្នុងខទាំងនេះ លោកពេត្រុសដកស្រង់ចេញពីគម្ពីរទំនុកតម្កើង (សូមមើល​ rc://*/ta/man/translate/figs-explicit)

អ្នកដែលស្រឡាញ់ជីវិតហើយចង់ឃើញថ្ងៃល្អ

ឃ្លាទាំងពីរនេះមានន័យជាមូលដ្ឋានដូចគ្នា និងបង្ហាញពីបំណងប្រាថ្នាចង់មានជីវិតមួយដ៏ល្អ។ (សូមមើល​ rc://*/ta/man/translate/figs-parallelism)

ឃើញថ្ងៃល្អ

ការជួបរឿងល្អ នៅទីនេះត្រូវបានគេនិយាយថាបានមើលឃើញអ្វីដែលល្អ។ ឃ្លាថា «ថ្ងៃ» គឺសំដៅទៅលើអាយុរបស់មនុស្សម្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «បានជួបរឿងល្អៗក្នុងជីវិត» (សូមមើល​ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

បញ្ឈប់អណ្តាតរបស់ខ្លួនពីការនិយាយអាក្រក់ ហើយនិងបបូរមាត់របស់ខ្លួនកុំឲ្យនិយាយពាក្យបោកបញ្ឆោត

ឃ្លាថា «អណ្តាត» និង «បបូរមាត់» សំដៅទៅលើអស់អ្នកដែលកំពុងនិយាយ។ ឃ្លាទាំងពីរនេះមានអត្ថន័យមូលដ្ឋានដូចគ្នា និងសង្កត់ធ្ងន់លើការដាក់កំហិតមិនអោយនិយាយកុហក។ ការបកប្រែរបៀបផ្សេងទៀតៈ ​«បញ្ឈប់រាល់ការនិយាយអាក្រក់ និងពាក្យបោកបញ្ឆោត»​ (សូមមើល : [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-synecdoche]])

ព្រះនេត្ររបស់ព្រះជាម្ចាស់ទតឃើញសេចក្តីសុចរិត

ឃ្លាថា «ព្រះនេត្រ» សំដៅទៅលើសមត្ថភាពរបស់ព្រះអម្ចាស់ក្នុងការដឹងរឿង។ ការយល់ស្របរបស់ព្រះអម្ចាស់ចំពោះមនុស្សសុចរិត ត្រូវបានគេនិយាយនៅពេលព្រះអង្គទតមើលពួកគេ។​ ការបកប្រែរបៀបផ្សេងទៀតៈ​ «​ព្រះអម្ចាស់ទតឃើញសេចក្តីសុចរិត» ឬ «ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សសុចរិត» (សូមមើល​ : [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

ព្រះកាណ៍របស់ព្រះអង្គក៏ស្តាប់សេចក្តីអធិស្ឋាន

ឃ្លាថា «ព្រះកាណ៍» សំដៅទៅលើព្រះអម្ចាស់ទ្រង់ជ្រាប ដឹង ពីអ្វីដែលពួកគេនិយាយ» ឬ «ព្រះអង្គប្រទានឲ្យពួកគេស្របតាមសេចក្តីអធិស្ឋានរបស់ពួកគេ» (សូមមើល​ : [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-explicit]])

ព្រះភក្រ្តរបស់ព្រះជាម្ចាស់ទាស់ប្រឆាំង

ឃ្លាថា «ព្រះភក្រ្ត» សំដៅទៅលើព្រះអម្ចាស់ដើម្បីតតាំប្រឆាំងនិងពួកសត្រូវ ។ ការប្រឆាំងនឹងនរណាម្នាក់ត្រូវបានគេប្រៀបប្រដូចថាជាការប្រឈមមុខដាក់គ្នានឹងមនុស្សម្នាក់នោះ» (សូមមើល: [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-metaphor]])