km_tn/1pe/03/07.md

3.4 KiB

ព័ត៌មាន​ទូទៅ:

លោកពេត្រុសចាប់ផ្តើមនិយាយជាពិសេសទៅកាន់បុរសដែលជាស្វាមី។

រីឯប្តីរាល់គ្នាក៍ដូច្នោះដែរ

នេះសំដៅទៅលើរបៀបដែលសារ៉ា និងស្ត្រីដទៃទៀតគោរពប្រតិបត្តិដល់ស្វាមីរបស់ពួកគេ ក្នុង៣:៥

ដោយមានការយោគយល់គ្នា ដោយយល់ដល់ស្រ្តីដែលទន់ខ្សោយ

លោកពេត្រុសនិយាយអំពីស្ត្រី ដែលពួកគេជាស្រ្តីដែលទន់ខ្សោយ ដូចជាពេលខ្លះត្រូវបានពួកបុរសៗចំអន់ផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រពន្ធរាល់គ្នាតែងតែយល់ថាស្ត្រីគឺទន់ខ្សោយជាងបុរស» (សូមមើល​: rc://*/ta/man/translate/figs-metaphor)

ផ្តល់កិត្តិយសដល់នាងទុកជាអ្នកស្នងមរតកព្រះគុណនៃជីវិត

អ្នកអាចបកប្រែដោយផ្ទាល់មាត់បាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ផ្តល់កិត្តិយសដល់ពួកនាងព្រោះពួកនាងនឹងទទួលបានជីវិតអស់កល្បជានិច្ច ដែលព្រះអម្ចាស់ទ្រង់ប្រទាន» (សូមមើល​ rc://*/ta/man/translate/figs-abstractnouns)

ស្នងមរតកព្រះគុណនៃជីវិត

ជីវិតអស់កល្បជានិច្ចជាញឹកញាប់ត្រូវបានគេនិយាយដូចជាវាជាអ្វីដែលមនុស្សទទួលបាននូវមរតក។ (សូមមើល​ rc://*/ta/man/translate/figs-metaphor)

ធ្វើបែបនេះ

ឃ្លាថា «បែបនេះ» នៅទីនេះសំដៅទៅលើរបៀប ដែលស្វាមីគួរធ្វើចំពោះប្រពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ស់នៅជាមួយប្រពន្ធរបស់ខ្លួនដោយរបៀបនេះ» (សូមមើល​ rc://*/ta/man/translate/figs-explicit)

ដូច្នេះនិងមិនមានអ្វីមករារាំងសេចក្តីអធិស្ឋានរបស់អ្នកឡើយ

«រារាំង» គឺមិនឲ្យអ្វីមួយកើតឡើងបាន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះមិនមានអ្វីមករារាំងសេចក្តីអធិស្ឋានអ្នកឡើយ» ឬ «ដូច្នេះគ្មានអ្វីអាចមករារាំងអ្នកពីការអធិស្ឋាននោះទេ» (សូមមើល​ rc://*/ta/man/translate/figs-activepassive)