km_tn/1pe/02/24.md

3.3 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបន្តនិយាយអំពីព្រះយេស៊ូគ្រីស្ត។ គាត់នៅតែបន្តនិយាយទៅកាន់ពួកអ្នកបម្រើ។

ព្រះអង្គផ្ទាល់

នេះគឺសំដៅទៅលើព្រះយេស៊ូ ជាមួយនឹងការសង្កត់ន័យ។ (សូមមើល​: rc://*/ta/man/translate/figs-rpronouns)

បានយកបាបរបស់យើងមកក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង

ឃ្លាថា «យកបាបរបស់យើង» មានន័យថាព្រះអម្ចាស់បានទទួលទណ្ឌកម្មសំរាប់អំពើបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ទទួលរងនូវការធ្វើទណ្ឌកម្ម លើរូបកាយរបស់ព្រះអង្គដោយអំពើបាបរបស់ពួកយើងនៅលើដើមឈើ»​ (សូមមើល​: rc://*/ta/man/translate/figs-metonymy)

ដើមឈើ

នេះគឺតំណាងឲ្យឈើឆ្កាងដែលព្រះយេស៊ូទ្រង់បានសោយទីវង្គត ដែលត្រូវបានធ្វើឡើងពីឈើ។ (សូមមើល​: rc://*/ta/man/translate/figs-metonymy)

ដោយសាររបួសរបស់ព្រះអង្គ អ្នករាល់គ្នាក៏បានជាសះស្បើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានធ្វើការព្យាបាលដល់អ្នករាល់គ្នា ពីព្រោះការធ្វើទុករបស់មនុស្សលើព្រះកាយព្រះអង្គ»​ (សូមមើល​: rc://*/ta/man/translate/figs-activepassive)

កាលពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមវង្វេង

លោកពេត្រុសនិយាយទៅកាន់អ្នកអានរបស់គាត់មុនពេលដែលពួកគេជឿលើព្រះគ្រីស្ត ពួកគេប្រៀបដូចជាសត្វចៀមដែលវង្វេងបាត់វង្វេងបាត់។ (សូមមើល​: rc://*/ta/man/translate/figs-simile)

អ្នកគង្វាល និងអ្នកមើលថែព្រលឹងអ្នករាល់គ្នា

លោកពេត្រុសនិយាយអំពីព្រះយេស៊ូ ដូចជាព្រះអង្គជាអ្នកគង្វាល។ ដូចជាអ្នកគង្វាលការពារចៀមរបស់គាត់ ព្រះយេស៊ូការពារអស់អ្នករាល់គ្នា ដែលជឿទុកចិត្តលើព្រះអង្គ។ (សូមមើល​: rc://*/ta/man/translate/figs-metaphor)