km_tn/1pe/02/18.md

4.0 KiB
Raw Permalink Blame History

ព័ត៌មាន​ទូទៅ:

លោកពេត្រុសចាប់ផ្តើមនិយាយជាពិសេសទៅកាន់ពួកអ្នកបម្រើ ដែលបម្រើនៅក្នុងផ្ទះរបស់គេ។

ចៅហ្វាយដែលល្អ ​និង​ស្លូតបូត

ឃ្លាថា «ល្អ​» និង «ស្លូតបូត» គឺមានន័យស្រដៀងគ្នាហើយសង្កត់ធ្ងន់ទៅលើចៅហ្វាយនាយ ដែលធ្វើល្អដល់ពួកអ្នកបម្រើរបស់ពួកគេដោយសន្ដានចិត្តល្អ។ ការបកប្រែរបៀបផ្សេងទៀតៈ «ចៅហ្វាយនាយដែលប្រកបដោយចិត្តសប្បុរស» (សូមមើល​: rc://*/ta/man/translate/figs-doublet)

ដែលមានចិត្តព្យាបាទ

«មនុស្សកំណាច» ឬ «អ្នកដែលសាហាវ»

វាគួរឲ្យសរសើរ

«វាគឺសមនឹងទទួលបានការសរសើរ» ឬ «ជាទីសព្វព្រះហឫទ័យរបស់ព្រះអម្ចាស់»

ស៊ូទ្រាំអត់ធន់ក្នុងការឈឺចាប់...ព្រោះយល់ដល់ព្រះអម្ចាស់

អាចមានន័យនៅក្នុងបទគម្ពីរ ទី១) ដែលអ្នកទាំងនេះគឺទទួលយកការរងភាពអយុត្តិធម៌ ដោយសារតែពួកគេដឹងថាពួកគេកំពុងគោរពប្រតិបត្តិព្រះអម្ចាស់ (UDB) ឬ ទី២) ដែលមនុស្សនេះអាចស៊ូទ្រាំអត់ធន់នឹងការដាក់ទោសអយុត្តិធម៌ ពីព្រោះពួកគេដឹងថាព្រះអម្ចាស់ជ្រាបដឺងពីទុក្ខវេទនា ដែលពួកគេកំពុងជួប។

ថាតើវាមានទំហំប៉ុន្នា...នៅខណៈពេលដែលទទួលរងរងទុក្ខទណ្ឌកម្ម?

លោកពេត្រុសសួរសំណួរនេះដើម្បីបញ្ជាក់ថាគ្មានអ្វីគួរឲ្យសរសើរអំពីការរងទុក្ខទណ្ឌកម្មដោយសារការធ្វើខុសឆ្គង។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្រាប់អ្នកដែលមិនត្រូវបានសរសើរ... នៅពេលដែលរងទុក្ខទណ្ឌកម្ម» (សូមមើល​: rc://*/ta/man/translate/figs-rquestion)

ខណៈពេលដែលទទួលរងទុក្ខទណ្ឌកម្ម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពេលដែលនរណាម្នាក់ដាក់ទណ្ឌកម្មមកលើអ្នករាល់គ្នា»​ (សូមមើល​: rc://*/ta/man/translate/figs-activepassive)

អ្នករងនូវទុក្ខលំបាកនៅពេលទទួលទណ្ឌកម្ម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកទទួលរងនូវទុក្ខវេទនា ខណៈនៅពេលដែលមាននរណាម្នាក់ដាក់ទណ្ឌកម្មមកលើអ្នករាល់គ្នា» (សូមមើល​: rc://*/ta/man/translate/figs-activepassive)