km_tn/1pe/02/13.md

2.5 KiB

ដើម្បីជាប្រយោជន៍ដល់ព្រះអម្ចាស់

អាចមានន័យថាទី១) ដោយការចុះ​ចូល‍​នឹង​អំណាច​ទាំង​អស់របស់​មនុស្ស​ ពួកគេបានគោរពប្រតិបត្តិ ព្រះអម្ចាស់ដែលជាអ្នកតាំងឡើងនៅអំណាច​ទាំង​នោះ ឬ ទី២) ដោយការចុះ​ចូល‍​នឹង​អំណាច​ទាំង​អស់របស់​មនុស្ស ពួកគេនឹងគោរពដល់ព្រះយេស៊ូ ដែលបានចុះ​ចូល‍​នឹង​អំណាច​របស់មនុស្សផងដែរ។

ស្ដេច​ដែល​មាន​អំណាច​ឧត្ដម​

«ស្ដេចដែលមានអំណាចខ្ពស់បំផុត»

ដែលជាអ្នកដាក់ទោស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលស្ដេចបានចាត់អោយមកដាក់ទោស» (សូមមើល​: rc://*/ta/man/translate/figs-activepassive)

បំបិទមាត់របស់មនុស្សល្ងង់ខ្លៅដោយអំពើល្អ

«ដោយការធ្វើការល្អ យើងបញ្ឈប់មនុស្សល្ងង់ខ្លៅពីការនិយាយអំពីអ្វីដែលពួកគេមិនដឹង»

ជាការបិទបាំងអំពើអាក្រក់

លោកពេត្រុសនិយាយពីពួកមនុស្ស ដែលមានសេរីភាពប្រៀបដូចជាអ្វីមួយដែលពួកគេប្រើដើម្បីលាក់កិរិយាមាយាទនៃអំពើបាបរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចជាយកអ្វីមួយជាលេសដើម្បីធ្វើអំពើអាក្រក់» (សូមមើល​: rc://*/ta/man/translate/figs-metaphor)

បងប្អូនរួមជំនឿ

នេះសំដៅទៅលើបងប្អូនអ្នកជឿជាគ្រីស្តបរិស័ទទាំងអស់។