km_tn/1pe/02/09.md

3.5 KiB

ព័ត៌មាន​ទូទៅ:

នៅក្នុងខ ១០ លោកពេត្រុសបានដកស្រង់ខមួយពីព្យាការីហូសេ។ កំណែជំនាន់ថ្មីខ្លះមិនបានរដកស្រង់ទម្រង់នេះមកទេ ប៉ុន្តែក៏អាចទទួលយកបានដែរ។

មនុស្សដែលបានជ្រើសរើស

លោកអ្នកអាចបញ្ជាក់ច្បាស់បានថាព្រះអម្ចាស់ជាអ្នកដែលបានជ្រើសរើសពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដែលព្រះអម្ចាស់បានជ្រើសរើស» (សូមមើល rc://*/ta/man/translate/figs-activepassive)

ជាបូជាចារ្យ

អាចមានន័យថាទី១) «ក្រុមស្តេច និងក្រុមបូជាចារ្យមួយក្រុម» (UDB) ឬ ទី២ «ក្រុមបូជាចារ្យដែលបំរើស្តេច»។

រាស្រ្តដែលព្រះអម្ចាស់បានជ្រើសតាំង

«ក្រុមមនុស្សដែលព្រះអម្ចាស់បានជ្រើសយកជាកម្មសិទ្ធិរបស់ព្រះអង្គ»

ព្រះអម្ចាស់ដែលបានហៅយើងឲ្យចេញ

«ព្រះអម្ចាស់ដែលបានហៅយើងឲ្យចេញមក»

ពីទីងងឹតមករកពន្លឺដ៏អស្ចារ្យ

ឃ្លាថា «ទីងងឹត» នៅទីនេះសំដៅទៅលើស្ថានភាពពួកគេដែលជាមនុស្សដែលមានបាប ដែលមិនស្គាល់ព្រះអម្ចាស់ ឯឃ្លាថា «ពន្លឺ» សំដៅលើស្ថានភាពពួកគេដែលជាមនុស្ស ដែលស្គាល់ព្រះអម្ចាស់ និងអនុវត្តសេចក្ដីសុចរិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីជីវិតនៃបាប និងភាពល្ងង់ខ្លៅ ទៅជាជីវិតមួយដែលស្គាល់ពីព្រះអម្ចាស់ និងគាប់ព្រះហឫទ័យព្រះអង្គ» (សូមមើល​: rc://*/ta/man/translate/figs-metaphor)

អ្នករាល់គ្នានឹងមិនដែលទទួលសេចក្តីមេត្តាករុណា... អ្នករាល់គ្នាបានទទួលសេចក្តីមេត្តាករុណាវិញ

នេះជាសេចក្តីមេត្តាករុណា ដែលរបៀបព្រះអម្ចាស់មានព្រះហឫទ័យមេត្ដាករុណាចំពោះអស់អ្នកដែលមិនសមនឹងទទួលយកសេចក្តីនេះ ដូចជាត្រូវបានគេនិយាយថា វាប្រៀបបាននឹងអ្វីដែលមនុស្សម្នាក់អាចទទួលបាននៅក្នុងដៃរបស់គេ។ (សូមមើល​: rc://*/ta/man/translate/figs-abstractnouns)