km_tn/1pe/02/07.md

3.6 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបន្តដកស្រង់ចេញពីបទគម្ពីរ។

ថ្មដែលត្រូវបានរើចេញ​...ក៍បានត្រឡប់ទៅជាជ្រុងមួយដ៏វិសេស

នេះជាពាក្យប្រៀបធៀបដែលសំដៅទៅលើមនុស្ស ដូចជាពួកជាងផ្ទះ ដែលបានបដិសេធព្រះយេស៊ូ ប៉ុន្ដែព្រះអម្ចាស់បាន ធ្វើឲ្យព្រះអង្គក្លាយជាថ្មដ៏សំខាន់បំផុតដែលមិនអាចខ្វះបាននៅក្នុងអគារ។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

ថ្មដែលជាងផ្ទះមិនត្រូវការហើយរើចេញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្មដែលពួកជាងសង់ផ្ទះបានរើចេញ» (សូមមើល rc://*/ta/man/translate/figs-activepassive)

ជ្រុងមួយដ៏វិសេស

នេះគឺសំដៅទៅលើថ្មដែលសំខាន់បំផុតនៅក្នុងអគារហើយមានន័យថាជាមូលដ្ឋានគ្រឹះដូចគ្នានឹង «ថ្មជ្រុង» នៅក្នុង ២:៦។​

ថ្មមួយដែលធ្វើឲ្យពួកគេជំពប់ហើយក៏ជាថ្មដែលធ្វើឲ្យពួកគេធ្លាក់ចុះ

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ ឃ្លាទាំងនេះរួមគ្នាបញ្ជាក់ថាភាពសោកស្តាយនឹងអាក់អន់ចិត្តរបស់ពួកគេទាំងនោះចំពោះ «ថ្ម» ដែលសំដៅទៅលើព្រះយេស៊ូ។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្មមួយ ឬថ្មត្រួតគ្នាដែលមនុស្សនឹងជំពប់ដួល» (សូមមើល: [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-parallelism]] ហើយនិង rc://*/ta/man/translate/figs-metaphor)

មិនបានស្តាប់បង្គាប់

ឃ្លាថា «បង្គាប់» នេះគឺសំដៅលើការចែកចាយដំណឹងល្អ។ ហើយការមិនស្តាប់បង្គាប់មានន័យថាពួកគេមិនជឿ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីព្រោះពួកគេមិនជឿលើសារអំពីព្រះយេស៊ូ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ពួកអស់អ្នកដែលត្រូវបានបង្គាប់អោយធ្វើ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្រាប់អ្វីដែលព្រះអម្ចាស់បានកំណត់អោយពួកគេផងដែរ» (សូមមើល rc://*/ta/man/translate/figs-activepassive)