km_tn/1pe/02/06.md

1.8 KiB

មានសេចក្តីចែងទុកមកក្នុងបទគម្ពីរថា

បទគម្ពីរបាននិយាយដូចជាមានអ្នកចែងទុក។ បទគម្ពីរនេះសំដៅទៅលើពាក្យ ដែលមនុស្សម្នាក់បានអាននៅក្នុងបទគម្ពីរ។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះគឺជាអ្វីដែលពួកព្យាការីបានសរសេរនៅក្នុងបទគម្ពីរទុកជាយូរមកហើយ» (សូមមើល rc://*/ta/man/translate/figs-metaphor)

មើល

ឃ្លាថា​ «មើល» នៅទីនេះដាស់តឿនយើងអោយយកចិត្តទុកដាក់លើព័ត៌មានគួរឱ្យភ្ញាក់ផ្អើល ដែលកើតឡើងជាបន្តបន្ទាប់។

ថ្មជ្រុងមួយ ដែលជ្រើសរើសហើយវិសេសវិសាល

ព្រះអម្ចាស់គីជាអ្នកដែលជ្រើសរើសយកថ្មនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជាថ្មដ៏សំខាន់បំផុត ដែលព្រះអម្ចាស់បានជ្រើសរើស» (សូមមើល rc://*/ta/man/translate/figs-explicit)

ថ្មជ្រុងមួយ

ព្យាការីបាននិយាយពីព្រះមែស៊ីដែលប្រៀបបានដូចជាដុំថ្មមួយ ដែលសំខាន់បំផុតនៅក្នុងអគារ។ (សូមមើល rc://*/ta/man/translate/figs-metaphor)